រាជធានីភ្នំពេញ៖ សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ ២០១៧កន្លងទៅនោះ បានចេញលទ្ធផលជាផ្លូវការហើយកាលថ្ងៃទី២៥ មិថុនាម្សិលមិញ ដោយ គ ជ ប បានប្រកាសថា មានតែគណបក្សនយោបាយ៣ប៉ុណ្ណោះដែលដណ្ដើមបានកៅអីមេឃុំ។
ក្នុងនោះ បក្សកាន់អំណាចបច្ចុប្បន្ន បានក្ដោបក្ដាប់កៅអីមេឃុំនៅទូទាំងប្រទេសច្រើនជាងគេ ពោលគឺបាន ១ ១៥៦ ឃុំ ខណៈ គណបក្សសង្គ្រោះជាតិ បាន ៤៨៩ ឃុំ ហើយបក្សចុងក្រោយនោះជា បក្សទើបបង្កើតថ្មី បាន១កៅអីមេឃុំនឹងគេដែរ គឺ គណបក្សខ្មែររួបរួម ដែលបានបំបែកចេញពីគណបក្សហ៊ុនស៊ិនប៉ិច។
ប្រភព៖ businesskh
តំណរ ៖ http://businesskh.com/archives/68146
តំណរ ៖ http://businesskh.com/archives/68146

