របាយប្រជាជននៅលើពិភពលោក ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យទៅលើកត្តាជាច្រើនដែលមានដូចជា កំនើនប្រជាជនប្រចាំឆ្នាំ កំណើនសេដ្ឋកិច្ច និងនគរោបនីយកម្មជាដើម។ ទីប្រជុំជនមួយចំនួនបានក្លាយទៅជាទីក្រុងដែលពោរពេញដោយហេដ្ឋារចនាសម្ព័ន្ធ ហើយទីក្រុងមួយចំនួនបន្តរីកធំឡើងៗជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការស្រូបយកនូវបរិមាណដ៏ច្រើនសន្ធឹកសន្ទាប់នៃប្រជាជនមកពីបណ្តាខេត្តក្រុង ដើម្បីចូលមកធ្វើការ វិនិយោគ និងស្វែងរកឱកាសធ្វើពាណិជ្ជកម្មផ្សេងៗ។ កត្តាប្រជាជននោះហើយដែលធ្វើអោយទីក្រុងមួយចំនួនជូបនូវបញ្ហាស្មុកស្មាញដូចជា ស្ទះចរាចរណ៍ ប្រព័ន្ធទឹកភ្លើង ផ្លូវថ្នល់ ស្ពាន ជាដើម ដែលទាមទារអោយអ្នកគ្រប់គ្រងទាំងនោះខិតខំព្យាយាមរកវិធីសាស្រ្តអភិវឌ្ឍន៍ និងពង្រីកអោយសមស្របទៅនឹងកំណើនប្រជាជន។
ខាងក្រោមនេះគឺជាឈ្មោះនៃទីក្រុងទាំង ១០ ដែលមានទំហំធំជាងគេនៅលើពិភពលោកនាឆ្នាំ ២០១៧៖
១០. ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា (មានប្រជាជនរស់នៅ 21.000.000 នាក់)៨. ក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន (មានប្រជាជនរស់នៅ 22.000.000 នាក់)
៧. ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (មានប្រជាជនរស់នៅ 23,632,722 នាក់)
៦. ទីក្រុងប៉េកាំងប្រទេសចិន (មានប្រជាជនរស់នៅ 24,900,000 នាក់)
៥. ទីក្រុងស៊ាងហៃប្រទេសចិន (មានប្រជាជនរស់នៅ 25,400,000 នាក់)
៤. ទីក្រុងដេលីប្រទេសឥណ្ឌា (មានប្រជាជនរស់នៅ 25,703,000 នាក់)
៣. ទីក្រុងសេអ៊ូលប្រទេសកូរ៉េ (មានប្រជាជនរស់នៅ 26,100,000 នាក់)
២. ទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី (មានប្រជាជនរស់នៅ 30,326,103 នាក់)
១. ទីក្រុងតូក្យូប្រទេសជប៉ុន (មានប្រជាជនរស់នៅ 37,126,000 នាក់)
ប្រភព៖entertainment-and-knowledge.com
តំណរ ៖http://entertainment-and-knowledge.com/2017/06/24/











