រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ ឧកញ៉ា ឌួង ឆាយ នៅមុខអនាគតអ្នកដឹកនៅថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិជិត ១ពាន់នាក់ ថា បានប្រែក្លាយជាក្មេងល្អ ចេះធ្វើការងារជួយដល់សង្គម ដែលធ្វើឲ្យមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត គាំទ្រ និងចូលផ្តល់យោបល់ល្អៗឲ្យ ឌួង ឆាយ រាល់ការLive ហ្វេសប៊ុកម្តងៗមិនដាច់ ដែលខុសពីអតីតកាលរបស់ឧកញ៉ា វ័យក្មេងរូបនេះ។
ការសរសើររបស់សម្ដេចតេជោនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្ម សិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ខណៈដែលសម្ដេចតេជោមានប្រសាសន៍ ពីរឿង “ប្តីសក្តិ៣ ប្រពន្ធ៤សក្តិ ឯកូនសក្តិ ៥” ដែលរឿងនេះសម្ដេចស្អប់មិនចង់ឲ្យមានទេ។
ប្រភព៖ kqube


