ម៉ីស៊ីល​រុស្ស៊ី​ ៦គ្រាប់​ បាន​សម្លាប់​មេបញ្ជាការ​ក្រុម​ឧទ្ទាម​ និង​កម្ទេច​កន្លែង​ផ្ទុក​អាវុធ​សម្ងាត់​ផង​ដែរ​!


នាវាចម្បាំង​ និង​នាវា​មុជទឹក​រុស្ស៊ី​ បាន​ធ្វើ​ប្រតិបត្តិការ​បាញ់​ម៉ីសីល​ ជា​ច្រើន​គ្រាប់​ ទៅ​លើ​ក្រុម​ឧទ្ទាម​ដាសស៍​(Daesh)​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputniknews​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៧។
ក្រសួងការពារជាតិ​រុស្ស៊ី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាវាចម្បាំង​ Admiral Grigorovich​ និង​នាវា​មុជទឹក​ Krasnodar ​បាន​បាញ់​មីស៊ីល​ 3M-54 ព្រម​គ្នា​ចំនួន​ ៦គ្រាប់​ ពី​ភាគ​ខាង​កើត​សមុទ្រ​មេឌីទែរ៉ាណេ​ បណ្ដាល​ឲ្យ​មេបញ្ជាការ​ក្រុម​ឧទ្ទាម​ដាសស៍​ ស្លាប់​ភ្លាម​ៗ និង​កម្ទេច​ឃ្លាំង​អាវុធ​សម្ងាត់​ធំ​ៗ​ជា​ច្រើន​ទៀត​ នៅ​ក្នុង​ខេត្ត​ Hama​ ប្រទេស​ស៊ីរី​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​ ដែល​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ ទទួល​បាន​ព័ត៌មាន​ ពី​ការ​ធ្វើ​សង្គ្រាម​ ជា​មួយ​ក្រុម​ឧទ្ទាម​ដាសស៍​ ដែល​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ នៅ​ក្នុង​ប្រទេស​ស៊ីរី​៕
ប្រភព៖ businesskh
តំណរ ៖ ​http://businesskh.com/archives/68135