របៀបថែរទាំមាត់ធ្មេញឲ្យមានសុខភាពល្អនិងមានផាសុខភាព
- ដុសធេ្មញរៀងរាល់ព្រឹកនិងល្ងាច
ដុសសំអាតខាងក្នុងខាងក្រៅផ្ទៃទំពារប្រអប់មាត់លើផ្ទៃលើអណ្តាតនិងផ្ទៃក្រោមអណ្តាតធ្វើបែបនេះរៀងរាល់ថ្ងៃប្រអប់មាត់របស់លោកអ្នកស្អាតគ្មានក្លិន។
- បង្រៀនកូនតូចរបស់លោកអ្នកអោយចេះសំអាតមាត់ធ្មេញអោយបានស្អាតក្រោយពេលញាំអាហាររួចដើម្បីការពារធ្មេញដំបូងរបស់ពួកគេពីដង្កូវស៊ីនិងបញ្ហាជំងឺអញ្ចាញធ្មេញ។
- ចំពោះច្រាសដុះធ្មេញជ្រើសរើសយកច្រាសដែលទន់ហើយត្រូវផ្លាស់ប្តូររាល់បីខែម្តង។
- កាដុសធ្មេញត្រូវមានកាប្រុងប្រយត្ន័កុំសង្កត់ខ្លាំងពេកដើម្បីកុំអោយប៉ះពាល់អញ្ចាញធ្វើអោយមានកាឈីចាប់ហើយការដុសធ្មេញត្រូវដុះក្រោយអាហាររួចប្រហែល៣០នាទីព្រោះបើអ្នកដុះក្រោយញាំរួចភ្លាមៗធើ្វអោយសឹកផ្ទៃធេ្មញរបស់អ្នកដោយសារក្រោយញាំអាហាររួចនៅក្នុងមាត់របស់អ្នកបំលែងជាអាស៊ីតនៅលើផ្ទៃធ្មេញ(កាចាធ្មេញ)ដូច្នេះផ្ទៃធ្មេញមានសភាពទន់។
ថ្នាំដុសធ្មេញប្រភេទនេះជួយកាពារធ្មេញអោយមានភាពរឹងមាំកាពារភាពសឹករិចរិលយ៉ាងមានប្រសិទ្ធភាព
- ចំពោះក្មេងក្រោយពេលដុសធ្មេញរួចត្រូវខ្ជាក់ចេញ
3. ប្រើប្រាស់អំបោះសំអាតចន្លោះធ្មេញជាប្រចាំ
វាមានសារៈសំខាន់ក្នុងកាជួយសំអាតចន្លោះធ្មេញមិនអោយជាប់ចំណីអាហារ សំអេច និងគ្មានបាក់តេរីកកកុញនៅនោះ
- យកអំបោះសមល្មមទាក់ចូលចន្លោះធ្មេញមួយរូតចុះឡើងអោយប្រាកដថាស្អាតរួចប្តូរទៅចន្លោះធ្មេញផ្សេងទៀតរហូតស្អាតគ្រប់ចន្លោះ
- ពេលដាក់អំបោះទាក់ចូលដល់អញ្ចាញត្រូវបន្ធូរដៃកុំអោយមានកាប៉ះពាល់ដល់អញ្ចាញធ្វើអោយមានឈាម(ហើយឈាមនេះ២រឺ៣ថ្ងៃនិងបាត់ទៅវិញ)
4. ប្រើប្រាស់ទឹកខ្ពុលមាត់
ប្រើប្រាស់ទឹកខ្ពុលមាត់ដែលមានជាតិហ្ល័រអរាយជំនួយអោយធ្មេញរឹតតែមានភាពរឹងមាំនិងជ្រាបចូលផ្ទៃធ្មេញ
ខ្ពុលទឹកខ្ពុលមាត់២នាទីរួចខ្ជាក់ចេញ។- សារជាតិក្លរិចស៊ីឌីនក្នុងទឹកខ្ពុលមាត់ជួយក្នុងកាសំលាប់បាក់តេរី
- អាចប្រើអំបិលលាយជាមួយទឹកដាំទុកអោយនៅក្តៅអ៊ុនៗ
5. សំអាតអណ្តាត
អ្នកអាចប្រើប្រាស់ឧបករណ៍សំអាតអណ្តាតរឹតតែមានប្រសិទ្ធភាពព្រោះអណ្តាតរបស់យើងជាបណ្តុំបាក់តេរីធំជាងគេក្នុងមាត់ដែលពោពេញទៅដោយកំទេចកំទីចំណីអាហារគ្រប់ប្រភេទនៅទីនោះរួចអ្នកលាងសំអាតមាត់ចេញ។
អ្នកអាចប្រើប្រាស់ឧបករណ៍សំអាតអណ្តាតរឹតតែមានប្រសិទ្ធភាពព្រោះអណ្តាតរបស់យើងជាបណ្តុំបាក់តេរីធំជាងគេក្នុងមាត់ដែលពោពេញទៅដោយកំទេចកំទីចំណីអាហារគ្រប់ប្រភេទនៅទីនោះរួចអ្នកលាងសំអាតមាត់ចេញ។
6. កុំជក់បារី
ការជក់បារីធ្វើអោយធ្មេញមានពណ៌លឿង មានបញ្ហាក្លិនមាត់ មានបញ្ហាជំងឺអញ្ចាញ រឺជំងឺមហារីកប្រអប់មាត់ វីធីបញ្ឈប់ការជក់បារី៖
ការជក់បារីធ្វើអោយធ្មេញមានពណ៌លឿង មានបញ្ហាក្លិនមាត់ មានបញ្ហាជំងឺអញ្ចាញ រឺជំងឺមហារីកប្រអប់មាត់ វីធីបញ្ឈប់ការជក់បារី៖
- មានការគាំទ្រពីក្រុមគ្រួសារនិងមិត្តភក្ត័
- ជៀសវៀងកន្លែងជក់បារីជាទម្លាប់
- ពិភ្សាជាមួយគ្រូពេទ្យ
- ប្តូរពីការជក់បារីមកញាំអាហារផ្សេងៗ
- ហាត់កីឡា ការកំសាន្តនៅកន្លែងផ្សេងៗ
- សេពគប់មិត្តភក្ត័ដែលមិនជក់បារី
7. ការពិនិត្យសុខភាពមាត់ធ្មេញ
ជួបពិភាក្សាជាមួយទន្តពេទ្យរាល់៦ខែម្ដង





