ទប់ទឹកភ្នែកមិនបាន!!! កូនស្រែកទ្រហូរយំ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ឃើញឪពុកម្តាយ ដែលត្រូវចោរឆក់នោះ ត្រូវរលាយរូបកាយ បន្សល់ទុកឲ្យនៅកំព្រាតាំងពីក្មេង….

យោងតាមគណនីហ្វេសប៊ុក ឈ្មោះChhoun Chann Asda បានរៀបរាប់ថា ៖ ពេលនេះម៉ោងនេះរូបកាយរបស់ប្អូនប្រុសស្រីទាំងពីរនាក់ប្ដីប្រពន្ធដែលត្រូវចោឆក់កាបូបនោះត្រូវរលាយរូបកាយពីលោកនេះហើយ បន្សល់ទុក្ខអោយកូនតូចដែលទើបចេញពីពេទ្យមកចូលរួមបុណ្យសពឪពុកម្ដាយទាំងមិនដឹងថានេះជាកម្មវិធីអី្វហើយពូមីងតាយាយយំរឿងអ្វី? ហើយផ្សែងដែលកើតចេញពីការដុតរោលរាងកាយសពប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់គេនោះជាផ្សែងអ្វី? ហើយហេតុអ្វីមិនឃើញប៉ាម៉ាក់មកពរមកអោបមកថើបគេដូចសព្វដងមានតែអ៊ុំពូមីងតាយាយមកលួងលោមគេអោយបាត់យំ ទិដ្ធភាពបែបនេះមានតែសាច់ញាត្តិនៃសពនិងអ្នកឃើញផ្ទាល់ភ្នែកប៉ុណ្ណោះដែលយល់ពីអារម្មរណ៍មួយនេះ!!។



​ដំណើររឿង៖ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ មាន ពិសី បាន​ជិះ​ម៉ូតូ០១គ្រឿង​ម៉ាក ហុងដា​PCX ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1DC 5728 ឌុប​ប្រពន្ធ​ឈ្មោះ ស្រី វ​ត្តី និង​កូនប្រុស​ឈ្មោះ មាន ពេជ្រចរណៃ ទៅផ្ទះ​នៅ​បុរី​ពិភពថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយមាន​ដាក់​កាបូបស្ពាយ០១(មិនដឹង​មាន​សម្ភារៈ​អ្វី​ក្នុង​កាបូប​ទេ)នៅខាងមុខ​ម៉ូតូ ហើយ​ពេលមកដល់​ចំណុច​មុខ​សាលាបឋមសិក្សា​ភូមិ​ឬ​ស្សី ផ្លូវ២១៧ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាន់ ម៉ុ​ន ជិះ​ម៉ូតូ០១គ្រឿង​ម៉ាក​សេ១២៥ ពណ៍​ខ្មៅ សេរី២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1BD 1334 បានធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ឆ្ពោះទៅ​ស្ពាន​ម័ល (អតីត​ស្ពានដែក) ពេលនោះ​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ មាន ពិសី ក៏បាន​បើក​ម៉ូតូ​ដេញតាម​ពីក្រោយ​រហូតដល់​មុខ​វត្ត​សំបួរមាស សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ជនរងគ្រោះ​ឈ្មោះ មាន ពិសី ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ឈ្មោះ ផាន់ ម៉ុ​ន បណ្តាល​ឲ្យ​ដួល ចំណែក​ម៉ូតូ​ជនរងគ្រោះ បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត០១គ្រឿង​ម៉ាក​គា​ម៉ូ​នី​ង ព​ណ៍ស គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង០២នាក់​ប្តី.ប្រពន្ធ បាន​ស្លាប់ ចំណែក​កូនប្រុស​របួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​សួ​គា​រ៌ ក្នុង​សង្កាត់​ស្ទឹងមានជ័យ រីឯ​ជនសង្ស័យ​ឈ្មោះ ផាន់ ម៉ុ​ន ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ ចាប់បាន​ព្រួត​គ្នា​វាយ ហើយ​បាន​យកទៅ​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌដង្កោ បន្ទាប់មក​នគរបាល​ខណ្ឌដង្កោ បានប្រគល់​ជនសង្ស័យ​ឈ្មោះ ផាន់ ម៉ុ​ន មក​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​បាន​ជ្រុះ​បាត់​តាមផ្លូវ​រក​មិនឃើញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ផាន់ ម៉ុ​ន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង ៕ ដោយ ភ្នំព្រឹក










ប្រភប៖khmernews
តំណរ ៖​ https://www.khmernews.news/article/archives/5469