សំនួរ ៧យ៉ាង​ត្រូវ​ពិចារណា​មុន​នឹង​ចង់ក្លាយ​ជា​សហគ្រិន​ដ៏ជោគ​ជ័យ


១. តើអ្នក​បាន​រៀបចំ​ហើយ​ឬនៅ​ក្នុងការ​ទទួល​ការរស់​នៅបែប​សហគ្រិន?ការចាប់​ផ្ដើម​ធ្វើ​ជំនួញ មិន​មែន​ជា​ការងារ​ទេ ប៉ុន្តែវា​គឺជាដំណើ​រផ្សង​ព្រេងមួយ​ដែល​អ្នកត្រូវ​ដើរទៅ​កន្លែង​ដែល​អ្នកមិន​ធ្លាប់​បាន​ស្គាល់​ពីមុន។ ដូច្នេះ​អ្នក​ត្រូវតែ​រៀប​ចំខ្លួនឱ្យ​បានល្អ​ក្នុងការ​ទទួល​ការរស់នៅ​បែបជា​សហគ្រិន គឺថាហ៊ាន​ធ្វើការសម្រេច​ចិត្ត និងទទួល​ខុសត្រូវ​ចំពោះការ​សម្រេច​ចិត្តរបស់​ខ្លួន។
២. តើអ្នកមាន​មហិច្ឆតា​ប៉ុណ្ណា​ក្នុង​ការក្ដាប់​ឱកាស​នេះ?អ្នក​ត្រូវតែ​ពេញ​ចិត្តធ្វើការ​ជាមួយ​អ្នកដទៃ​ទៀត​ជា​លក្ខណៈ​ដៃគូ អតិថិជន អ្នកវិនិយោគ និងអ្នកដ​ទៃទៀត។ អ្នកត្រូវតែក្ដាប់​ឱកាស​ឱ្យបាន​ល្អនៅរាល់​ពេលធ្វើការ​ទំនាក់​ទំនង។
៣. តើអ្នកមាន​ទំនុកចិត្ត​ទេថា អ្នកអាច​ប្រឈម​នឹងផល​លំបាក​បាន?ការបង្កើត​ជំនួញគឺ​ជារឿង​លំបាក មិនមែន​គ្រាន់​តែចាប់​ផ្ដើមហើយ​ក្លាយទៅ​ជា​សេដ្ឋីនោះ​ទេ។ អ្នកអាច​ប្រឈម​មុខនឹង​បញ្ហាយ៉ាង​ច្រើននៅ​ក្នុងដំណើរ​ទៅរក​ភាព​ជោគជ័យ។
៤. តើអ្នក​យល់​ដឹងអ្វីខ្លះ​អំពីជំនួញ​ដែលអ្នក​ចង់​ធ្វើ?ចូរពិចារណា​ធ្វើជំនួញ​ណាដែល​អ្នកមាន​ជំនាញ ឬយល់​ដឹងច្បាស់។ បើសិន​មិនដូច្នោះ​ទេ អ្នកមិន​អាចយល់​ដឹងច្បាស់​លាស់ទេ អ្នកទំនង​ជាមិនបាន​ជោគជ័យ​ឡើយ។
៥. តើជំនួញ​ប្រភេទ​ណាដែល​ស័ក្ដិសម​នឹងខួរ​ក្បាល​របស់អ្នក?អ្នកខ្លះចូល​ចិត្តផ្ដល់​សេវាកម្ម ឯអ្នកខ្លះ​ចូលចិត្ត​ខាងផ្នែក​បច្ចេក​ទេស និងការ​លក់ផលិត​ផល។ ដូច្នេះ​លោក​អ្នកត្រូវតែ​ដឹងច្បាស់​ថា តើខួ​រក្បាល​របស់​លោក​អ្នកអាច​នឹង​ធ្វើអ្វី​បាន។
៦. តើអ្នកបាន​រៀបចំផែន​ការលំអិត​អំពីជំនួញ​របស់អ្នក​ដែរឬ​ទេ?អ្នកជំនួញខ្លះ​អាចរៀបចំ​ផែនការ​យ៉ាងច្បាស់​នៅក្នុង​ខួរក្បាល​របស់ពួក​គេ។ ដូច្នេះ​ហើយបាន​ជាគេសរសេរ​រៀបចំយ៉ាង​លំអិតនូវ​ផែនការ​ជំនួញរបស់​គេ។ បើសិន​ជាអ្នកមិន​មានគម្រោង​ផែនការ​ទាំងនេះ​ទេ អ្នកនឹង​មានផល​លំបាក​នៅពេល​ចាប់ផ្ដើម។
៧. តើអ្នកបាន​ដើមទុនមក​ពីណា ហើយ​តើអ្នក​មានជម្រើស​អ្វីខ្លះ?ដើមទុន​គឺជាផ្នែក​មួយដ៏សំខាន់​នៅក្នុង​ការបង្កើត​​ជំនួញមួយ។ អ្នកត្រូវ​តែសួ​រខ្លួនឯង​ឱ្យច្បាស់​ថា តើអ្នក​មាន​ដើម​ទុនមក​ពីណា ខ្ចីធនាគារ ប្រាក់របស់​គ្រួសារ ខ្ចីពីមិត្តភក្ដិ ឬចូលហ៊ុនគ្នា។ អ្នកត្រូវតែ​មានជម្រើស​ជានិច្ច៕
ប្រភព៖​cool1007