សញ្ញាដំបូងដែលបញ្ជាក់ថាអ្នកមានជំងឺទឹកនោមផ្អែម
រោគសញ្ញាក្នុងដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែមគឺមានការកើនឡើងជាតិស្ករខុសពីធម្មតានៅក្នុងឈាម(ករិតជាតិស្ករក្នុងឈាម
៧២ទៅ១០៨មីលីក្រាម/ដេស៊ីលីតសំរាប់អ្នកគ្មានជំងឺទឹកនោមផ្អែមហើយករិតជាតិស្ករក្នុងឈាម សំរាប់អ្នកមានជំងឺទឹកនោមផ្អែម៩០ទៅ១៣០មីលីក្រាម/ដេស៊ីលីតមុនពេលញាំអាហារនិង១៨០មីលីក្រាម/ដេស៊ីលីតក្រោយញាំអាហាររួចវាស់ដឹងតាមរយៈglucose
monitor)។ នេះជាការចាប់ផ្តើមមានមក្នុងកំរិតស្រាលដែលអ្នកមិនអាចកត់សំគាល់ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទ២។មនុស្សមួយចំនួនមិនបានដឹងថាខ្លួនមានជំងឺនេះរហូតដល់មានផលប៉ះពាល់ដោយសារវា។ជាមួយជំងឺទឹកនោមផ្អែមប្រភេទ១រោគសញ្ញារបស់វាកើតឡើងឆាប់រហ័សក្នុងរយៈពេល២រឺ៣សប្តាហ៍ហើយវាធ្ងន់ធ្ងរផងដែរ។
រោគសញ្ញាទូទៅ
ជំងឺទឹកនោមផ្អែមទាំង២ប្រភេទមានសញ្ញាមួយចំនូនដូចគ្នា៖
- ឃ្លានចំណីអាហារនិងអស់កំលាំងៈ រាងកាយរបស់អ្នកបំលែងអាហារដែលអ្នកញាំទៅជាក្លុយកូសចូលទៅក្នុងកោសិកាសំរាប់ប្រើប្រាស់ជាថាមពលប៉ុន្តែកោសិការបស់អ្នកត្រូវការអាំងស៊ុយលីនដើម្បីនាំយកក្លុយកូស។ប្រសិនបើក្នុងរាងកាយអ្នកបង្កើតអាំងស៊ុយលីនមិនគ្រប់គ្រាន់ រឺកោសិកាទប់ទល់នឹងការបង្កើតអាំងស៊ុយលីនក្នុងរាងកាយ ដូចនេះក្លុយកូសមិនអាចចូលទៅក្នុងកោសិកាបានទេ ហើយធ្វើអោយអ្នកគ្មានថាមពលជាមូលហេតុធ្វើអោយអ្នកឃ្លាននិងអស់កំលាំងជាងធម្មតា។
- នោមច្រើននិងស្រេកទឹកៈមនុស្សធម្មតានោមពី៤ទៅ៧ដងក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែសំរាប់អ្នកជំងឺទឹកនោមផ្អែមអាចច្រើនជាងនេះ។ជាធម្មតារាងកាយរបស់អ្នកចម្រោះក្លុយកូសដោយឆ្លងកាត់តំរងនោម ហើយតំរងនោមរបស់អ្នកមិនអាចទាញវាមកវិញបានដោយសារអ្នកមានជំងឺទឹកនោមផ្អែមវាជំរុញអោយជាតិស្ករក្នុងឈាមកើនឡើង ។ដូនេះបណ្តាលអោយរាងកាយរបស់អ្នកនោមកាន់តែច្រើននិងត្រូវការជាតិទឹក។ជារឿយៗអ្នកនោមញាប់ជាងនេះហើយស្រេកទឹកខ្លាំង។ពេលអ្នកញាំទឹកបន្ថែមវានោមមកទៀតផងដែរ។
- ស្ងួតមាត់និងរមាស់ស្បែកៈដោយសាររាងកាយរបស់អ្នកនោមច្រើន ស្បែកមានសំណើមតិចអ្នកអាចខ្វះជាតិទឹក ហើយអ្នកមានអារម្មណ៍ថាស្ងួតមាត់និងរមាស់ស្បែក។
- ព្រិលភ្នែកៈ ការផ្លាស់ប្តូរជាតិទឹកក្នុងខ្លួនធ្វើអោយកញ្ចក់ភ្នែកហើមធ្វើអោយព្រិលភ្នែក។
រោគសញ្ញាផ្សេងៗរបស់ជំងឺទឹកនោមផ្អែមប្រភេទ២
វាលេចឡើងបន្ទាប់ពីមានជាតិស្ករកើនឡើងក្នុងរយៈពេលយួរ។
1. ការកើតឡើងមេរោគផ្សិតៈកើតឡើងលើបុរសនិងស្រ្តីដែលកើតមានជំងឺទឹកនោមផ្អែមនៅតំបន់ដែលមានដាច់រលាត់រឺរបួសធ្វើអោយតំបន់នោះប្រហោងចូងរីកធំ
ការលូតលាស់របស់វានៅកន្លែងដែលស្អុះស្អាប់មានសំណើមដូចជា៖ ម្ចន្លោះម្រាមដែជើង ក្រោមសុដន់
ជុំវិញនិងក្នុងប្រដាប់ភេទ។
- ដំបៅមានការជាសះស្បើយយឺតៈ ការកើនឡើងជាតិស្ករនៅក្នុងឈាមធ្វើអោយមានផលប៉ះពាល់ដល់ការហូរឈាមដោយសារមានការខូចខាតដល់សរសៃឈាមដែលនាំឈាមទៅចិញ្ចឹមនៅតំបន់នោះធ្វើអោយមានឈាមតិចទួចទៅដល់រឺគ្មានឈាមដូចនេះនៅតំបន់នោះមានការជាសះស្បើយយឺតរឺមិនជាសះស្បើយតែម្តង។
- ឈឺរឺស្ពឹកប្រអប់ជើងនិងជើងៈ ដោយសារមានផលប៉ះពាល់ដល់សរសែឈាម។
- កាចុះទំងន់ឯងៗ: បើសិនរាងកាយរបស់អ្នកមិនអាចទទួលថាមពលពីចំណីអាហារដែលអ្នកទទួលទាន វានិងដុតកំដៅសាច់ដុំ និងខ្លាញ់ដើម្បីជំនួសជាថាមពលវិញ ដូចនេះធ្វើអោយអ្នកស្រកទំងន់ទោះបីមិនបានផ្លាស់ប្តូររបបចំណីអាហារក៏ដោយ។
- ចង្អោនិងក្អួត:នៅពេលរាងកាយរបស់អ្នកដុតជាតិខ្លាញ់វាធ្វើអោយមាន’’ketones’’ (អាស៊ីតខ្លាញ់)វាកើនឡើងក្នុងឈាមរហូតដល់កំរិតមួយគ្រោះថ្នាក់ ហើយវាគំរាមកំហែងដល់អាយុជីវិតរបស់អ្នកនេះហៅថា” diabetic ketoacidosis”រឺជំងឺទឹកនោមផ្អែមប្រភេទ២។’’ketones’’ វាអាចធ្វើអោយអ្នកមានអារម្មណ៍ថាឈឺក្រពះ។
បើលោកអ្នកមានអាយុលើសពី៤៥ឆ្នាំឡើងទៅវាមានសារៈសំខាន់ក្នុងការធ្វើតេសនៅពេលអ្នកបានដឹងស្ថានភាពមុន អ្នកអាចជៀសវៀងការខូចខាតសសៃឈាម បញ្ហាជំងឺបេះដូង និងផលប៉ះពាល់ផ្សេងៗទៀត។
