លេចឮព័ត៌មានថ្មីមួយទៀត ដែលទើបបានចុះផ្សាយដោយគេហទំព័រ RT ថា អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-Hye ធ្លាប់បានរៀបគម្រោងធ្វើឃាតមេដឹកនាំកូរ៉េខាងជើង លោមគីម ជុងអ៊ុន ជាហេតុធ្វើឲ្យមានការឆ្លើយតបគំរាមកំហែងឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
សារព័ត៌មាន RT ចុះផ្សាយដោយផ្អែកលើប្រភពកាសែតប្រចាំថ្ងៃរបស់ជប៉ុនថា ក្នុងឆ្នាំ២០១៥ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានតុលាការកាត់ទោស និងដកចេញពីដំណែងដោយសារអំពើពុករលួយនោះ គឺធ្លាប់បានចុះហត្ថលេខាលើឯកសារដ៏ចម្រូងចម្រាសមួយ ក្នុងគោលបំណងផ្លាស់ប្ដូរមេដឹកនាំកូរ៉េខាងជើង ខណៈទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្ត ផែនការនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងធ្វើឃាតរបស់លោកស្រី Park Geun-Hye គឺជាការរៀបចំឧប្បត្តិហេតុគ្រោះថ្នាក់ដូចជា លួចវាយប្រហារទៅលើរថយន្ត រថភ្លើង ឬទីតាំងណាមួយ ដែលមានវត្តមានលោក មេដឹកនាំលោកគីម ជុងអ៊ុន។ យ៉ាងណាមិញផែនការផ្ដួលរំលំ ដោយរដ្ឋប្រហាររបស់លោកស្រីត្រូវបានបរាជ័យទៅវិញ ខណៈតុលាការនិទ្ទេសរូបគាត់ចេញពីតំណែង៕
ប្រភព៖businesskh
តំណរ៖ http://businesskh.com/archives/68181
