អស្ចារ្យ!! មិនសរសើរមិនបាន សូរ្យ អេនណា ទទួល​ពាន​តារា​ឆ្នើម​នៅ​ Asia Model Festival 2017


ក្នុង​ដំណើរ​បើក​ក្បាល​ដំបូង​​នៃ​ក្រុម​តារា​បង្ហាញ​ម៉ូដ​តារា​រះ​ថ្មី​កម្ពុជា​ក្រោម​​ ការ​គ្រប់​គ្រង​របស់​តារា​បង្ហាញ​​ម៉ូដែល​ កញ្ញា សូរ្យ​អេនណា ទៅ​ប្រកួត​ដើរ​ម៉ូដ​នៅ​ប្រទេស​កូរ៉េ Asia Model Festival 2017 ​ត្បិត​មិន​ដណ្តើម​​ម្កុដ​គ្រង​ពាន​​ប្រចាំ​ប្រទេស ក្នុង​តំបន់​អាស៊ី​​ ប៉ុន្តែ​​ប្រធាន​ក្រុម​ហ៊ុន​តារា​បង្ហាញ​ម៉ូដ​ វ័យ​ក្មេង កញ្ញា​ សូរ្យ អេនណា ក៏​អះ​អាង​ថា នាង​ក៏​មាន​ឱ​កាស​​ស្ពាយ​ភាព​ជោគ​ជ័យ​តំណាង​តារា​កម្ពុជា​ពី​​Asia Model Festival 2017 ផង​ដែរ។
កញ្ញា សូរ្យ អេនណា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​តារា​រះ​ថ្មី​កម្ពុជា​បាន​បញ្ជាក់​ថា៖ «ក្នុង​ចំណោម​ប្រទេស​ទាំង​ ២៧​ ដែល​មាន​តារា​ម៉ូដែល​ទៅ​ចូល​​រួម​ប្រកួត​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​Asia Model Festival 2017ធ្វើ​នៅ​ប្រទេស​កូរ៉េ មាន​នារី​ម៉ូដែល​ចំនួន​បី​ប្រទេស​លើក​ពាន​គឺ ម៉ូដែល មក​ពី​ប្រទេស ចិន ម៉ាឡេស៊ី និង​អ៊ូបេគឺស្ថាន»។

ប៉ុន្តែ​យ៉ាង​ណា តារា​ម៉ូដែល​វ័យ​ក្មេង​វិវន្ដន៍​សមត្ថភាព​ឡើង​ជា​អ្នក​គ្រប់​គ្រង​ម៉ូដែល​ និង​​មាន​ឱកាស​បញ្ជូន​សមាជិក​​ក្រុម​ទៅ​ប្រជែង​សមត្ថភាព​ម៉ូដែល​នៅ​ក្រៅ​ប្រទេស កញ្ញា សូរ្យ​អេនណា ក៏​ឲ្យ​ដឹង​ដែរ​ថា៖ «ត្បិត​ក្រុម​ម៉ូដែល​តំណាង​កម្ពុជា​ដណ្តើម​ភាព​ជោគ​ជ័យ​នោះ​មិន​បាន​ ប៉ុន្តែ​ដោយ​ឡែក ខ្ញុំ ក៏​ទទួល​បាន​ពាន​មួយ​តំណាង​កម្ពុជា​មក​ជូន​ជាតិ​ដែល Asia Model Festival 2017 ប្រគល់​ឲ្យ​ក្នុង​នាម​ជា​តារា​ម៉ូដែល​ឆ្នើម​របស់​​កម្ពុជា»។

កញ្ញា​ សូរ្យ អេនណា ក៏​បន្ថែម​ថា «ពាន​ខ្ញុំ​ទទួល​បាន​ក្នុង​ការ​ប្រកួត Asia Model Festival 2017 មាន​ឈ្មោះ Cambodia Model Star Award Dane Ny ហើយ​ពាន​នេះ​មាន​តារា​ម៉ូដែល​ឆ្នើម​ពី​ប្រទេស ថៃ ​ម៉ុងហ្គោល ក៏​ទទួល​បាន​ផង​ដែរ»៕




ប្រភព ៖nowkh
តំណរ៖ http://nowkh.com/article/4515