ដូចសានប៊ុនធឿននិយាយមែន ជីវិតគឺវាអញ្ចឹង ពីមនុស្សអាណាថាក្លាយជាមនុស្សជោគជ័យ


ប្រភពពីបរទេស៖ បុរសម្នាក់ឈ្មោះ ស្ហាង យិន កាលដើមឡើយគាត់ជាក្មេងអណាថា ម្នាក់ដែលរស់នៅតាមចិញ្ចើមផ្លូវ ហើយគាត់ដើរលក់ភេសជ្ជះនៅតាមដងផ្លូវ ជីវិតគាត់គឺសែនវេទនាណាស់ គាត់និយាយទាំងទឹកភ្នែកហូរថា គាត់មិនដែលទទួលបានភាពកក់ក្ដៅពីគ្រួសារឡើយ។គាត់ច្រណែននឹងក្មេងៗដ៏ទៃទៀតដែលមានឪពុកម្ដាយចាំមើលថែរក្សា។ ជិវិតគាត់រស់នៅសែនតែលតោលមិនដឹងកោះត្រើយឡើយ ប៉ុន្តែគាត់មិនតូចចិត្តអស់សង្ឃឹមនឹងឆាកជីវិតនោះទេ។គាត់ត្រូវពុះពា ឆ្លងកាត់ឪបសគ្គនេះអោយបាន។


លុះគាត់អាយុបានដប់១៧ ឆ្នាំ គាត់បានឃើញមានការប្រកួតប្រលងចំរៀងមួយនៅក្នុងប្រទេសចិនគាត់ក៏បានដាក់ពាក្យប្រកួត នឹងគេ។ គាត់ស្ទើតែមិនជឿថា ខ្លួនគាត់អាចដណ្ដើមបានជ័យលាភី គាត់សប្បាយចិត្តណាស់  ។គាត់បានត្រូវគេអញ្ជើញអោយច្រៀងអោយផលិតកម្មគេនិងមានការអញ្ជើញអោយច្រៀង នៅតាមកម្មវិធីផ្សេងៗផងដែរ។ ពេលនេះជីវិតរបស់គាត់ បានផ្លាស់ប្ដូរហើយ គាត់មានលុយ​ គាត់មានឡាន គាត់មានផ្ទះ និងបានស្គាល់មនុស្សជាច្រើន។


គេថា អនាគតមនុស្សមើលមិនឃើញមែន។ប៉ុន្មានឆ្នាំក្រោយមក គាត់បានស្គាល់គ្នានឹងស្រលាញ់គ្នាជាមួយនារីម្នាក់ដែលជាប្រពន្ធគាត់សព្វថ្ងៃ នាងជាកូនស្រីម្ចាស់ភោជនិយន៍ដ្ឋានមួយរូប។



គេថាកើតមកក្រមិនមែនជាកំហុសខ្លួនឯងឡើយ តែបើស្លាប់ទៅវិញក្រនោះទើបវាជាកំហុស។


សូមអធ្យាស្រ័យសំរាប់កំហុសផ្សេងៗ

ប្រភព ៖ http://tv2fb.net
តំណរ ៖ http://tv2fb.net/archives/5018