កាលពីសប្តាហ៍កន្លងទៅនេះក្រុមវេជ្ជបណ្ឌិតចិនបានធ្វើការវះកាត់យកបានដុំគ្រោះចំនួន២០០គ្រាប់ចេញពីក្នុងខ្លួនអ្នកជំងឺម្នាក់។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Chen អាយុ៤៥ឆ្នាំ មានមុខរបរជាអ្នកប្រមូលជ័រ (ជ័រសម្រាប់រូតខ្សែ) លក់។ ហើយការវះកាត់នេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ Guangji ស្ថិតនៅក្នុងក្រុង Hezhou ភាគខាងជើងប្រទេសចិន។
មុនពេលឈានដល់ដំណាក់ការវះកាត់ ស្រ្តីជនរងគ្រោះបានចាប់ផ្ដើមឈឺក្នុងពោះ និងរាងកាយ ហើយញ៉ាំថ្នាំមិនជាសះស្បើយទាល់តែសោះ។ រហូតដល់ពេលនាងធ្លាក់ខ្លួនឈឺធ្ងន់ទើបខាងគ្រូពេទ្យសម្រេចធ្វើការវះកាត់តែម្តង។ ក្នុងការវះកាត់គេបានរកឃើញដុំគ្រោះ ដែលមាននៅក្នុងថ្លើម និងនៅក្នុងតម្រងនោមស្រ្តីជនរងគ្រោះជាច្រើនគ្រាប់ ដែលដុំខ្លះធំស្ទើរតែប៉ុនពងទាក៏មានដែរ។ សរុបដុំគ្រោះទាំងតូច និងធំ គឺមានចំនួនប្រមាណជា២០០គ្រាប់។ បើតាមក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា បញ្ហានេះទំនងជាកើតឡើង ដោយសារតែស្រ្តីខាងលើមិនទទួលទានអាហារពេលព្រឹក ព្រោះដោយសារតែរវល់ និងការងារ ទើបគាត់មិនសូវបានទទួលទានអាហារពេលព្រឹកអស់រយៈពេលជាង១០ឆ្នាំហើយ៕
ប្រភព៖ Khmer Note




