ភ្នំពេញ ៖ មានវិធីជាច្រើនខុសៗពីគ្នាដែលឪពុកម្ដាយយកមកដោះស្រាយជាមួយនឹងការខុសឆ្គងរបស់កូនៗ។ ក្មេងៗតែងប្រព្រឹត្តនូវកំហុសផ្សេងៗ ក៏ប៉ុន្តែមិនថាយ៉ាង
ណានោះទេ ឪពុកម្ដាយគួរតែការពារថែរក្សាកូនៗដែលនៅក្មេងខ្ចី មិនមែនដាក់ទណ្ឌកម្មធ្វើឲ្យពួកគេឈឺចាប់ឡើយ។ វិន័យនិងការធ្វើទុក្ខទោស គឺវាខណ្ឌខុសដាច់ពីគ្នា។ រូបភាពគួរឲ្យតក់ស្លុតប៉ុន្មានសន្លឹកខាងក្រោម ត្រូវបានថតដោយស្ត្រីម្នាក់ដែលកំពុងដើរទិញទំនិញក្នុងហាង ហាងលក់ទំនិញមួយកន្លែងនៅទីក្រុងភ្នំពេញ។ នាងមានការឆ្ងល់ជាខ្លាំងចំពោះសកម្មភាពចម្លែករបស់ក្មេងស្រីដែលដើរដោយដាក់ក្បាលកៀកជាប់នឹងរទេះរុញដាក់អីវ៉ាន់។
នៅពេលដែលនាងដើរទៅជិតក្មេងស្រីតូចទើបនាងដឹងការពិតគួរឲ្យរន្ធត់ចិត្តមួយ ហេតុតែក្មេងស្រីដើរដាក់ក្បាលជាប់រទេះបែបនេះ ព្រោះតែបុរសជាឪពុកក្មេងស្រីតូចបានចាប់ក្ដាប់សក់នាងជាប់ជាមួយនឹងរទេះរួចរុញដើរទិញអីវ៉ាន់ ហើយវាជាការដាក់ពិន័យមួយរបស់បុរសជាឪពុកចំពោះកូន។ រស្មី ជាសាក្សីមួយរូបដែលបានឃើញផ្ទាល់ភ្នែកនូវទង្វើហួសហេតុរបស់ឪពុកម្នាក់នេះចំពោះកូន។
ក្នុងនាមជាម្ដាយគេម្នាក់ដែលនោះ រស្មី មិនអាចទ្រាំឈរមើលទង្វើនេះដោយមិនធ្វើអ្វីមួយឡើយដូច្នេះនាងក៏ដើរទៅនិយាយជាមួយបុរសជាឪពុក សុំឲ្យបុរសនេះលែងសក់កូនស្រីទៅ។ ប៉ុន្តែបុរសជាឪពុករូបនោះបានបដិសេធ ហើយប្រាប់នាងថាកុំចេះដឹងរឿងរបស់គេ។ ពេលនោះ រស្មី ក៏សម្រេចចិត្តថតរូបទុកជាភស្តុតាងនៃទង្វើអាក្រក់របស់បុរសជាឪពុករូបនេះ ហើយនាងក៏ធ្វើការរាយការណ៍រឿងហេតុនេះទៅកាន់អាជ្ញាធរ ប៉ុន្តែអាជ្ញាធរបែរជានិយាយថា មិនអាចធ្វើអ្វីបានទេ។ ពួកគេមិនអាចចោទប្រកាន់ឪពុករូបនោះបានឡើយ ព្រោះតែគ្មានភស្តុតាងណាមួយបង្ហាញពីស្នាមរបួសលើរាងកាយរបស់ក្មេងស្រី។
អាជ្ញាធរបាននិយាយទៀតថា ឪពុកមានសិទ្ធក្នុងការដាក់ពិន័យចំពោះកូនៗរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យតែកូនមានរបួសឈឺចាប់។ ទោះជាយ៉ាងណា រស្មី មិនសប្បាយចិត្តចំពោះអ្វីដែលប៉ូលីសបានប្រាប់ឡើយ ហេតុនេះនាងក៏បង្ហោះរូបភាពដែលនាងបានថតទៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមាន
មានការខឹងសម្បារជាខ្លាំងចំពោះទង្វើដែលឪពុករូបនេះបានធ្វើចំពោះកូន ហើយពួកគេក៏ធ្វើការចែករំលែករឿងរ៉ាវតៗគ្នាកក្រើកពេញបណ្ដាញផ្សព្វផ្សាយ រហូតដល់ធ្វើឲ្យអាជ្ញាធរធ្វើការសើុបអង្កេតបន្ថែមចំពោះរឿងនេះ៕
បើមានកំហុសឆ្គងសូមមេត្តាអធ្យាស្រ័យពីសំនាក់អ្នកអាន



