ហេតុការណ៍មួយបានកើតឡើងនាពេលថ្មីៗ នៅឆ្នេរស្ថិតក្នុងឈូងសមុទ្រ
Mexico សហរដ្ធអាមេរិច។នេះបើតាមកាសែត
Guardian ។
លោក Simmons អ្នកស្ថិតក្នុងហេតុការណ៍នេះប្រាប់ថាៈ
«ខ្ញុំនិងម្តាយ, ភរិយា ព្រមទាំងកូន២នាក់ កំពុងដើរលេងនៅឆ្នេរ
ក៏ក្រឡេកឃើញមនុស្សមួយក្រុម ប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗ
និងនាំគ្នាលើកដៃចង្អុលនៅសមុទ្រ ។ ពេលនោះ ខ្ញុំគិតថា វាជាត្រីឆ្លាម
ហើយយើងខ្ញុំក៏ដើរទៅមើល ។ មនុស្សម្នាក់ប្រាប់ខ្ញុំថា
មនុស្សនៅក្នុងសមុទ្រនោះកំពុងលិច គាត់ពុំអាចជួយសង្គ្រោះបាន
ព្រោះរលកសមុទ្រធំៗពេក» ។
ភ្លាមៗនោះ Simmons ពុំគិតគូរអ្វីទៀតឡើយ
ហើយស្រែកខ្លាំងៗប្រាប់ទៅអ្នកនៅទីនោះ «ប្រមូលគ្នាឲ្យបានច្រើន យើងអាចបង្កើតបានរបងមនុស្ស ។
ខ្ញុំបានឃើញស្រមោចពេលប្រទះអាសន្ន
ពួកវាបានតម្រៀបគ្នាជាជួរដើម្បីជួយគ្នាទៅវិញទៅមក ។ តាមខ្ញុំមក! ប្រមូលមនុស្សឲ្យបានច្រើន
ដើម្បីចេញទៅជួយពួកគេ!» ។
ដំបូង អ្នកខ្លះហាក់នៅស្ទាក់ស្ទើរ
ព្រោះខ្លាចរលកធំៗទាញយកទៅ ហេតុនេះ
ពួកយើងបន្តស្រែកអំពាវនាវខ្លាំងៗជាបន្តបន្ទាប់….. ។
ចុងក្រោយ មនុស្សម្នាជាច្រើន
ក៏បានរួមគ្នាសាងជារបងមួយ ខណៈដែល Simmons
និងភរិយាបានហែលសំដៅក្រុមមនុស្សរងគ្រោះ
។
ដំបូង ប្តីប្រពន្ធ Simmons បាននាំយកក្មេងៗ២នាក់អាយុ ៨ ឆ្នាំ និង១១ឆ្នាំ
មកប្រគល់ឲ្យរបងមនុស្សបញ្ជូនមកគោក ។ បន្ទាប់មក
ក៏បន្តជួយដល់មនុស្សដែលនៅសល់រួមទាំងស្ត្រីចំណាស់ម្នាក់ ។ ពិបាកបំផុត
គឺពួកគេត្រូវចំណាយពេលជាង១ម៉ោង
ដើម្បីសង្គ្រោះប្តីប្រពន្ធ២នាក់ដែលកំពុងរងគ្រោះធ្ងន់ ។
Simmons ពោលថាៈ នេះពិតជារលកសញ្ចេតនារបស់មនុស្ស
ដើម្បីនាំយកមកវិញ នូវប្រការខ្លះដែលសង្គមបច្ចុប្បន្នបាននិងកំពុងបាត់បង់ ។
យើងបន្តមានសង្ឃឹម ក្នុងពិភពលោកមួយ ដែលក្តីសង្ឃឹមមានកាន់តែតិចទៅៗ
លើពិភពលោកបច្ចុប្បន្ន ៕
អត្ថបទនេះក៏បង្កប់អត្ថន័យអប់រំឲ្យចេះជួយគ្នាក្នុងគ្រាមានអាសន្នដែលវាជាផ្នត់គំនិតខ្មែរយើង។
សូមអភ័យទោសរាល់កំហុសឆ្គង….
ប្រភព ៖ Guardian



