ថ្មីៗ ស្គាល់មុខជនអប្រិយជំរិតទារប្រាក់នៅស្រុកខ្មែរហើយ ជួយស៊ែរយកតែបុណ្យទៅដើម្បីអ្នកផ្សេងបានដឹងផង
បង្ក្រាបបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតចំនួន៣ទីតាំងផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ ។ ដោយគោលដៅ ទី១.បានធ្វើឡើងនៅក្នុងសណ្ឋាគារ Phnom Penh Helina ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៩៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន០៨នាក់ ក្នុងនោះមានស្រី៥នាក់ ។
គោលដៅទី២.នៅសណ្ឋាគារ Phnom Penh Mekong View Tower ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៨នាក់ (ស្រី៤នាក់)
គោលដៅទី៣.នៅសណ្ឋាគារ Phnom Penh Diamond មានទីតាំងតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឃាត់ខ្លួនបុរសជនជាតិចិនចំនួន៥នាក់ផងដែរ ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតទាំង៣ទីតាំង ខាងលើនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិចិនសរុបចំនួន៣១នាក់ ក្នុងនោះមានស្រីចំនួន០៩នាក់។
តាមប្រភពដដែលពួកគេទាំងអស់ជាជនជាតិចិន។ ពេលនេះត្រូវបាននាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើការសហការណ៍ជាមួយនឹងកម្លាំងមានសម្ថកិច្ចរបស់រដ្ឋាភិបាលប្រទេសចិន មកទទួលយកទៅវិញផងដែរ ។
ប្រភព៖ កោះសន្តិភាព





