អាថ៌កំបាំង​ ២០០០ ឆ្នាំមុន ត្រូវបានក៌កាយ !!! ស៊ែរម្នាក់មួយៗឲ្យបានដឹងទាំងអស់គ្នា !! បុរសម្នាក់ទម្លាយចេញនឹកស្មានពុំដល់ ក្រោយពី...


ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ឆ្នាំ​១៩៩២ ប៉ុន្តែ រហូតទល់​ពេលនេះ ប្រជាជន​នៅ Shiyan Beicun ខេត្ត​ទូ​ឡុង ប្រទេស​ចិនចងចាំ​យ៉ាងច្បាស់​…. ។​


​ឆ្នាំ​នោះ មាន​បុរស​ម្នាក់​ក្នុងភូមិ​ឈ្មោះ Wu Anai ដែល​ចម្លែក​ខុសគេ ព្រោះ​ពុំ​ជឿ​លើ​រឿងនិទាន​ត​ជំនាន់​ថា ស្រះ​របស់​ភូមិ​នេះ​ជា​ស្រះ​ធម្មជាតិ ហើយ​មាន​ជម្រៅ​ជ្រៅ​ណាស់ ។ ដើម្បី​បញ្ជាក់​ពី​ការយល់ឃើញ​របស់ខ្លួន លោក Wu បាន​បញ្ចុះបញ្ចូល​មនុស្ស​១​ក្រុមទៀត ទិញ​បាន​ម៉ាស៊ីន​ប៊ូ​ម​ទឹក​មួយ ដើម្បី​ប៊ូ​ម​ទឹក​ចេញពី​ស្រះ ។​
…. ១៧ ថ្ងៃ ១៧ យប់ ពួកគេ​បាន​ប៊ូ​ម​ទឹក​ចេញពី​ស្រះ​យ៉ាងច្រើន ហើយក៏​លេចចេញ​នូវ​ច្រកចូល​ល្អាង​បូរាណ​មួយ ស្ថិតក្រោម​ដី ។​
​ច្រកចូល​ល្អាង​បូរាណ​ក្រោម​ស្រះ​ភូមិ បុំ​មាន​នរណា​ដឹង​

​                                       ច្រកចូល​ល្អាង​បូរាណ​ក្រោម​ស្រះ​ភូមិ បុំ​មាន​នរណា​ដឹង​
​ល្អាង​បូរាណ​នេះ ត្រូវបាន​ដាក់ឈ្មោះថា ទូ​ឡុង យកតាម​ឈ្មោះ​ខេត្ត​នេះ ។ វា​ជា​ល្អាង​បូរាណ​បំផុត និង​ធំជាងគេ​លើ​ពិភពលោក ។​
​ការសិក្សា​វាស់វែង​ជាក់ស្តែង​បង្ហាញថា ល្អាង​បូរាណ​នេះ ជា​ល្អាង​សប្ប​និម្មិត​រួមមាន​រូង​តូចៗ ២៤ ហើយ​ល្អាង​នីមួយៗ​មាន​ផ្ទៃក្រឡា​មធ្យម​ប្រមាណ ១០០០ ម៉ែត្រការ៉េ កម្ពស់​រហូតដល់ ៣០ ម៉ែត្រ ។ ផ្ទៃក្រឡា​សរុប​ប្រមាណ​ជាង ៣០.០០០ ម៉ែត្រការ៉េ ។​
​ផ្អែក​តាម​តឹកតាង​បន្សល់ទុក​នោះ ល្អាង​បូរាណ​នេះ គឺធ្វើឡើង​ដោយ​ដៃ​មនុស្ស​សុទ្ធសាធ ។ នៅក្នុង​ល្អាង​នេះ​មាន​ជណ្តើរ សសរ ជាច្រើន​ដែល​គេ​បាន​ចម្លាក់​យ៉ាង​ស្អាត​… ។​
​តាម​ការ​គណនា​របស់​អ្នក​បូរាណ​វិទូ នោះ​ល្អាង​ទូ​ឡុង ត្រូវបាន​កសាង​ប្រមាណ ២០០០ ឆ្នាំ មុន ហើយ​គេ​ត្រូវ​ជីក​កាយ​យក​ដី​ចេញ​ប្រមាណ ១ លាន​ម៉ែត្រគូប ។​
​ចម្ងល់​មួយ​ចោទឡើងៈ ជាធម្មតា​សំណង់​ទ្រង់ទ្រាយ​បែបនេះ តែ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ គេ​ពុំ​ស្វែង​រកឃើញ​ព័ត៌មាន​តិចតួច​ណាមួយ​ពី​រឿងនេះ​ទេ ។​
​ល្អាង​បូរាណ​មាន​ពិត​! តែ​ប្រវត្តិ​របស់​វា​គឺ​សូន្យ​!!​