ប៉ាសុំទោស !! ប៉ាធ្វើបែបនេះដាក់កូនដោយសារតែប៉ា....
បណ្ដាញសារពត៌មានចិនបានចុះផ្សាយពីរឿងដ៏រន្ធត់របស់គ្រួសារមួយដែលមានកូនស្រីតូចម្នាក់កើតជំងឺម្យ៉ាងដែលស្គាល់ថាឈ្មោះ ថលឡាសសេមី។ គ្រួសារនេះគ្មានប្រាក់គ្រប់គ្រាន់សំរាប់ព្យាបាលកូនស្រីរបស់ពួកគេឡើយ។ ហេតុដូចនេះហើយ ឪពុកក៏បង្ខំចិត្តជីករណ្ដៅមួយទុកធ្វើផ្នូរជូនកូនស្រីរបស់ខ្លួនហើយនាំកូនទៅដេកក្នុងរណ្ដៅផ្នូរនោះជារៀងរាល់ថ្ងៃ ព្រោះតែខ្លាចកូនស្លាប់ទៅមិនសូវសំរបខ្លួននឹងអាកាសធាតុត្រជាក់នៅក្នុងផ្នូរ។
លោក ចាងលីអ៊ីង អាយុ 24 ឆ្នាំជាជនជាតិចិនមកពីខេត្តស៊ីឈួន ដែលជាឪពុករបស់ក្មេងស្រីនោះបានរៀបរាប់ទាំងទឹកភ្នែកថា៖ “កូនស្រីគាត់ឈ្មោះថា ចាងស៊ីនហ័រ កូនគាត់កើតបានតែពីរខែតែប៉ុណ្ណោះដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺថលឡាសសេមី។ក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះលោក ចាងលីអ៊ីង បានបង់ប្រាក់ចំនួន 140,000 យ័ន (ប្រហែល 20554.38 ដុល្លា) សំរាប់ការព្យាបាល។ ដោយអស់សង្ឃឹមដឹងថាកូនស្រីមិនអាចរស់នៅបន្តទៀតបានយូរ គាត់ក៏បានសំរេចចិត្តជីកផ្នូរយកកូនទៅដេកមុនទុកជាការដូរសំរាប់កូនស្រីគាត់។
លោក ចាងលីអ៊ីង គឺជាកម្មកររោងចក្រកែវ។ ប្រាក់ចំណូលប្រចាំខែរបស់គាត់ប្រហែល 2500 យ័ន (ប្រហែល 367.04 ដុល្លា) គាត់បានយកប្រាក់ខែរទាំងអស់របស់គាត់សន្សំប្រាក់សម្រាប់ព្យាបាលកូនបូករួមប្រាក់សន្សំរបស់ប្រពន្ធគាត់ទៀត ប៉ុន្តែពេលនេះវាត្រូវបានគេប្រើអស់ហើយ។ ដោយសារតែជំងឺរបស់ ចាងស៊ីនហ័រ គ្មានក្មេងណាហ៊ានមកលេងជាមួយទេ។ នាងជារឿយៗដឹកឆ្កែតូចមួយដើម្បីលេងជាមួយ ឬជួនកាលលេងដីខ្សាច់។
ប្រពន្ធរបស់លោក ចាងលីអ៊ីងបាននិយាយថានាងនិងស្វាមីរបស់នាងត្រូវតែយកកូនស្រីរបស់ពួកគេទៅចាក់បញ្ចូលឈាមរាល់ថ្ងៃ។ ដោយសារតែប្រព័ន្ធភាពស៊ាំមិនរឹងមាំ។ ហើយជាញឹកញាប់ផ្តាសាយ។ នៅមន្ទីរពេទ្យ ថ្លៃព្យាបាលមានតម្លៃថ្លៃណាស់។ ឥឡូវនេះពួកគេមិនមានប្រាក់គ្រប់គ្រាន់ទេ។
បច្ចុប្បន្ន លោក ចាងលីអ៊ីងនិងភរិយាកំពុងតែប្រកាសស្វែងរកជំនួយដល់សប្បុរសជនក្នុងនិងក្រៅប្រទេសអោយជួយដល់កូនស្រីរបស់គាត់ផង។
ប្រភព ៖ tv2fb.net
តំណរ ៖ http://tv2fb.net/archives/5336




