សូមជួយស៊ែឲ្យបានដឹងទាំងអស់គ្នា!!! គ្រូ​បរទេស​ដែល​នាំ​ក្មេង​អាយុ​៥​ឆ្នាំ ​ទៅ​រួម​ភេទ​នៅ​ផ្ទះ​​ដោយ​ប្រើ​អណ្ដាត ពេលនេះ...(មានវីដេអូ)


គ្រូ​បង្រៀន​បរទេស​ម្នាក់​នៅ​សាលា GOLDEN BRIDGE International School ស្ថិតនៅ ខណ្ឌ​ទួល​គោក ​ត្រូវ​បាន​កម្លាង​នគរ​បាល់​ក្រសួង​មហាផ្ទៃ ​ចុះ​ឃាត់​ខ្លួន​ ក្រោយ​ពី​បែក​ធ្លាយ​រឿង​នាំ​កូន​សិស្ស​ស្រី​អាយុ​៥​ឆ្នាំ​ទៅ​រួម​ភេទ​នៅ​ផ្ទះ​របស់​ខ្លួន។



គ្រូ​បង្រៀន​ឈ្មោះ​ថា Mark Andrew Smith ​ត្រូវ​បែក​ធ្លាយ​រឿង​ខាង​លើ​នេះ ដោយសារ​តែ​មាន​ការ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ដោយ​ម្ចាស់​គណនី​ម្នាក់​ឈ្មោះ​ថា Vriya MC ​រៀបរាប់​ពី​ហេតុការណ៍​នាំ​ក្មេង​ទៅ​រួម​ភេទ​នៅ​ផ្ទះ​នេះ។ ដោយ​ការ​នាំ​ទៅ​នោះ គឺ​គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​ប្រើ​អណ្ដាត​របស់​ខ្លួន​ទៅ​លិត​លើ​ប្រដាប់​ភេទ​របស់​ក្មេង​ស្រី​វ័យ​៥​ឆ្នាំ​នោះ​រហូត​ទាល់​តែ​មាន​របួស ទើប​ឪពុក​ម្ដាយ​ឆ្ងល់ ​និង​ដឹង​រឿង​ពិត​ទូរសព្ទ​នៅ​កាន់​អ្នក​ស្រី។



ដោយសារ​​តែ​ដូច្នេះ​ហើយ ទើប​បាន​ជា​មាន​កម្លាំង​សមិត្ថកិច្ច​ចុះ​ចាត់ការ​តាម​ច្បាប់​ចំពោះ​គ្រូ​បង្រៀន​ញៀន​តណ្ហា​ម្នាក់​នេះ​ទៅ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​ទោស​ដែល​គេ​បាន​ធ្វើ​ដាក់​ក្មេង​ស្រី​នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ អង្គរផុស