គ្រោះថ្នាក់នៅជុំវិញខ្លួនយើងគ្រប់វិនាទី បុរសម្នាក់របួសស្ទើស្លាប់ដោយសារតែ….
ថៃ៖ កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2017 วิทยุ ราชพฤกษ์ ខេត្ត.លផបូរី បានទទួលបណ្ដឹងពីប្រជាជនថាមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងមិនដឹងមូលហេតុ ដេកស្រែកអោយគេជួយ នៅផ្ទះជួលមួយកន្លែងក្រោយរោងទឹកកក អាជ្ញាធរថៃនិងក្រុមអ្នកសង្រ្គោះបន្ទាន់បានប្រញាប់ប្រញ៉ាល់ចុះទៅកន្លែងកើតហេតុ ដើម្បីសង្រ្គោះនិងត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្ដង។
បន្ទាប់មកសម្មត្ថកិច្ចបានត្រួតពិនិត្យផ្ទះជួលខាងលើ ក្រោយរោងទឹកកក ឃើញនាយ សម៉ាន យូឌី អាយុ 60 ឆ្នាំ នៅផ្ទះលេខ 78/2 តំបន់.និយមស័យ ស្រុក.សរះបូស ខេត្ត.លផបូរី នៃសភាពដេកស្ដូកស្ដឹងនៅក្នុងថ្លុកឈាមលើគ្រែឈាមហូរពេញបន្ទប់ និងមានរបួសត្រង់អវះយវះភេទយ៉ាងធ្ងន់ធ្ងរ មើលទៅគួរអោយអាណោជអាធម៍ណាស់ នាយ សម៉ាន មានរបួសធ្ងន់ធ្ងរបែបនេះក្រុមសម្មត្ថកិច្ចបានអោយបញ្ជូនទៅសង្គ្រោះបន្ទាន់ជាប្រញាប់ទៅមន្ទីពេទ្យ
បន្ទាប់ពីសាកសួរអ្នកជិតខាងបានថ្លែងថា នៅពេលដែរកើតហេតុ បានលឺសំលេងដូចរបស់អ្វីម៉្យាងធ្លាក់បែក ហើយក៏លឺសំលេងស្រែកអោយជួយ តែពួកគេមិនដឹងថាសំលេងនេះមានប្រភពមកពីណាទេ ទើបជួយគ្នាដើររកប្រហែលជា 30 នាទី ទើបលឺសំលេងនាយសម៉ានស្រែកអោយជួយម្ដងទៀត ទើបពួកគេបានទំលុះទ្វារចូលទៅក៏ឃើញនាយសម៉ានដេកនៅក្នុងថ្លុកឈាមគួរអោយវេទនាបំផុត បន្ទាប់ពីសម្ថកិច្ចពិនត្យមើលឃើញថា ចានបង្គន់ក្នុងបន្ទប់ទឹកផ្ទះជួលនេះបានបែកនិងមុតដូចកំបិតចឹង ទើបធ្វើអោយនាយសម៉ានមានរបួសធ្ងន់ធ្ងរ ដេកស្ដូកស្ដឹងនិងខំប្រឹងលូនចេញពីបន្ទប់ទឹកដើម្បីស្រែកអោយគេជួយ ទាំងឈឺចាប់របួសជិតស្លាប់…
ប្រភព ៖ tv2fb.net
តំណរ ៖ http://tv2fb.net/archives/5483




