ករណីបាត់ក្មេងជាញឹកញាប់ណាស់!!! ជួយស៊ែរឲ្យប្រជាពលរដ្ឋទូរទាំងប្រទេសបានដឹងផង !!! ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសរឿង.....



ជា​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​នៃ​ក្រសួង​មហា​ផ្ទៃ ​នា​​ថ្ងៃ​ទី​១៣ ​កក្កដា ​​នេះ បាន​​ប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ណា​​ដែល​ដឹង​រឿង ឬ​ក៏​ជន​រង​គ្រោះ​ជា​មាតាបិតា អាណាព្យាបាល​ផ្ទាល់ ក្នុង​ករណី​បាត់​ក្មេង សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​នាយកដ្ឋាន​គឺ 031 201 2345 / 031 601 2345​ ។ នេះ​បើ​យោង​តាម​ព័ត៌​មាន​ប្រកាស​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ ។

ការ​ប្រកាស​លេខ​ទូរស័ព្ទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ «​មាន​ព័ត៌មាន​ចុះ​ផ្សាយ ក៏​ដូច​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook បាន​ចែកចាយ​​បន្ដ​គ្នា អំពី​ករណី​បាត់​ក្មេង​​ជា​ញឹកញាប់ ដោយ​ខ្លះ​បាត់​នៅ​តាម​សាលារៀន ឬ​តាម​ទី​សាធារណៈ​ផ្សេង​ៗ ដែល​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ក្មេង​ៗ​បាន​អះអាង​ថា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​យក​ទៅ​» ។

​ការ​អំពាវនាវ​របស់​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​បាន​បញ្ជាក់៖ «​ដើម្បី​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ស្វែងរក​ក្រុម​ជន​អនា​មិក​​នោះ ​មក​ផ្តន្ទាទោស​តាម​ច្បាប់ សូម​ឪពុក​ម្ដាយ អាណាព្យាបាល ដែល​ជួប​បញ្ហា​នេះ​​ត្រូវ​រាយការណ៍ ជា​បន្ទាន់​ភ្លាម​ៗ​តាម​ខ្សែ​ទូរស័ព្ទ​ដូច​ប្រកាស​នៅ​ខាងលើ​នេះ​» ។




សូមបងប្អូនមើលថែរក្សាកូនរបស់លោកអ្នកឲ្យបានត្រឹមត្រូវ 

ប្រភព ៖​ kohsantepheapdaily
តំណរ  ៖ https://kohsantepheapdaily.com.kh/article/166941.html