កង​កិត្តិយស​បន្ទោបង់​ដាក់​របង​វាំង កំពុង​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម


រូប​ភាព​ជា​ច្រើន​សន្លឹក បង្ហាញ​ពី​កងកម្លាំង​កិត្តិយស​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​នាំ​គ្នា​បន្ទោបង់​ដាក់​របង​ព្រះបរមរាជវាំង បាន​ទទួល​ការ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ រួម​ជា​មួយ​ពាក្យ​រិះ​គន់​យ៉ាង​សន្ធឹក។



រូប​ថត​ទាំង​នោះ​ថត​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា​ព្រឹក​នេះ វេលា​ម៉ោង ៩:៤០​នាទី​ព្រឹក បន្ទាប់​ពី​ទទួល​ប្រតិភូ​ជាន់​ខ្ពស់​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ តាម Comment លើ​រូប មាន​អ្នក​ខ្លះ​រិះ​គន់​យ៉ាង​ចាស់​ដៃ ព្រោះ​នោះ​ជា​របង​ព្រះបរមរាជវាំង​កម្ពុជា ឯ​ខ្លះ​ទៀត​បាន​និយាយ​ថា ប្រហែល​ជា​ពួក​គាត់​ទ្រាំ​មិន​បាន បន្ទាប់​ពី​ឈរ​ពេញ​មួយ​ព្រឹក។




ប្រភព៖ http://www.angkorpost.net/post/4018

Post a Comment