ពិតជាធំណាស់!!​ បុរសម្នាក់ចេញចាប់ត្រីតែបែរជាចាប់បានសត្វម្យ៉ាងមិនគួរឲ្យជឿរ.....


ប្រភពព័ត៌មានគេហទំព័រហ្វកញ៉ូវ បានឲ្យដឹងថា លោកម៉ាកខាត់ រ៉ែងគេន បានចេញចាប់ត្រីក្នុងបរិវេណបឹងក្រុងបេនស្វីត ភាគខាងត្បូងនៃរដ្ឋ Texas សហរដ្ឋអាមេរិក ដោយរូបគាត់ចាប់បានកង្កែបធំមួយប៉ុននឹងសុនខ មានទម្ងន់រហូតដល់ទៅជាង ៥ គីឡូក្រាម។

សមាគមន៍ប្រម៉ាញ់សត្វរដ្ឋ Texas បានផុសរូបភាពម៉ាកខាត់ឈរកាន់កង្កែបយក្សក្នុងហ្វេសបុក រូបភាពនេះបានធ្វើឲ្យល្បីកក្រើកលើសង្គមអនឡាញ និងមានសំណួរជាច្រើនបានចោទសួរថាតើរូបភាពនេះពិតឬកាត់តទៅ។


ដោយឡែកអ្នកនាំពាក្យឧទ្យានជាតិ និងរុក្ខាប្រមាញ់រដ្ឋ Texas មានប្រសាសន៍ថា រូបភាពកង្កែបយក្សដែលប្រិយមិត្តបានឃើញនេះធានាថាជារូបភាពពិត មិនមែនកាត់តឡើយ ប៉ុន្តែគ្រាន់តែដៃចាប់កង្កែបរបស់គាត់លយមកខាងមុខកៀកនឹងកាំម៉ារ៉ា ទើបធ្វើឲ្យរូបភាពកង្កែបធំជាងការពិតបន្តិច។ ទោះជាយ៉ាងនេះក្តី វាក៏ជាកង្កែបដែលមានទំហំធំជាងគេពិតមែន។

ប្រភព៖ Kapook.com