គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសាររថយន្តកូរ៉េ១តោនកន្លះ ដឹកមនុស្សពេញ៣០នាក់ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្លាប់និងរបួសជិត៣០នាក់។
តាកែវៈ កាលពីរសៀល ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៧ ផ្លូវលំច្រកចូលទៅភ្នំជីសូរ ភូមិកន្ទ្រង់ព្រិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
កាលពីវេលាម៉ោង៣រសៀលថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េ១តោនកន្លះមួយគ្រឿង ដឹកអ្នកភូមិដើរធ្វើបុណ្យ ប្រហែល៣០នាក់ ចេញពីស្រុកកំពង់ត្រាច ខេត្តកំពត ក្រោយពីធ្វើបុណ្យនៅវត្តរួច ក៏បន្តមកលេងនៅភ្នំជីសូរ តែអកុសល ពេលមកជិតច្រកចូលភូមិកន្ទ្រង់ព្រិច ចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីភ្នំជីសូរ បានធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង។
គ្រោះថ្នាក់ដ៏រន្ធត់នេះ បានសម្លាប់មនុស្ស២នាក់ និងជាង២០នាក់ទៀត បានរបួសធ្ងន់ ត្រូវបញ្ជូលទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកអ្នកស្លាប់ ត្រូវបានបងប្អូនសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ប្រភព ៖ tv2fb.net
រក្សាសិទ្ធដោយ khmerpluz



