កូនកំលោះចរឹកអន់រំសាយមង្គលការខណៈដែលភ្ញៀវនៅពេញរោងដោយសារតែ….
ថៃ៖ តាមការចុះផ្សាយរបស់ការសែតពត៌មានថៃបានផ្សព្វផ្សាយថា(24 ខែមិថុនា)ម៉ោង 11.30 នាទី អ្នកស្រី អេ អាយុ 64 ឆ្នាំ ព្រមទាំងសាច់ញាតិបាននាំនាង ប៊ី ជាកូនក្រមុំ អាយុ 25 ឆ្នាំ ត្រូវជាក្មួយស្រីមកដាក់ពាក្យប្ដឹងបុរសម្នាក់ឈ្មោះ អឌិរ៉េក អាយុ 24 ឆ្នាំ ត្រូវជាកូនកំលោះព្រមទាំងសាច់ញាតិជាអ្នកនៅខេត្តភិជិត ដែលបានយកលុយថ្លៃបង្គាប់ហើយគេចខ្លួនបាត់ តាមការសាកសួរអ្នកស្រី អេ ជាអ៊ុំរបស់កូនក្រមុំបានប្រាប់ ក្មួយស្រីរបស់គាត់គឺនាងប៊ីធ្វើការជាបុគ្គលិកក្នុងក្រុមហ៊ុនមួយនៅក្រុងថេប ហើយបានស្គាល់និងមើលចិត្តថ្លើមគ្នាជាមួយនិងកំលោះ អឌិរ៉េក។ មកបានមួយរយះបន្ទាប់ពីបានស្គាល់គ្នានៅក្រុងថេប ហើយបានយល់ព្រមរៀបការជាមួយគ្នា។
សាច់ញាតិទាំងសងខាងក៏បានព្រឹក្សានិងត្រូវរ៉ូវគ្នា ដោយខាងកូនក្រមុំបង្គាប់ថ្លៃបណ្ដាការជាលុយ1សែនបាត និងមាស 4ជី ឯខាងកូនកំលោះក៏យល់ព្រម និងបានរៀបចំពិធីការនៅផ្ទះខាងកូនក្រមុំនៅថ្ងៃនេះ(24 មិថុនា) ដោយខាងកូនក្រមុំបានចែកធៀបការអោយភ្ងៀវចំនួន100ធៀប និងដាក់តុចិនចំនួន50តុ គិតទៅជាលុយរាប់សែនបាតឯណោះ ដល់ពេលដែរកំណត់កូនកំលោះព្រមទាំងសាច់ញាតិប្រហែល20នាក់បានធ្វើដំណើរមកដោយឡានសាំយ៉ុង ឡានកាំម៉ារី និងឡាននីស័ន រួមទាំងអស់5ឡានបានមកដល់ផ្ទះខាងកូនក្រមុំ ហើយពិធីអាពាហ៍ពិពាហ៍ក៏ចាប់ផ្ដើមប្រព្រឹទ្ធទៅតាមប្រពៃណីមើលទៅអធិអធមណាស់ តែដល់ពេលរាប់លុយបណ្ដាការឃើញចំនួនលុយត្រឹម 5 មុឺនបាតនិងមាស4ជីប៉ុណ្ណោះ ខ្វះលុយដល់ទៅ5មឺុនបាតទៀតឯណោះ
សាច់ញាតិទាំងសងខាងក៏បាននិយាយគ្នា ដោយខាងកូនក្រមុំបានប្រាប់ថាលុយមិនគ្រប់និងអោយទៅយកមកបន្ថែមតែបើអោយក្រោយទៀតក៏បានមិនថាអ្វីទេ តែខាងកូនកំលោះបានប្រាប់ថាអោយតែប៉ុណ្ណឹងឯងគឺលុយ5មុឺនបាតនិងមាស4ជី ហើយគ្មានការអោយបន្ថែមទៀតទេ ធ្វើអោយខាងកូនក្រមុំនិយាយថាហេតុអ្វីក៏និយាយបែបនេះ ខាងកូនកំលោះក៏ចេញទៅនិយាយគ្នាម្ដងទៀតនៅខាងមុខផ្ទះ ខាងកូនកំលោះបាននិយាយគ្នាមួយសន្ទុះហើយដើរទៅរករថយន្ដនិងបើករថយន្ដចេញពីរោងការ ព្រមទាំងយកលុយថ្លៃបណ្ដារការនិងមាស4ជីទៅទៀតផង ធ្វើអោយកូនក្រមុំតក់ស្លុតនិងដួលសន្លប់ទើបសាច់ញាតិយកទៅមន្ទីពេទ្យតែម្ដង ពេលភ្ញាក់ដឹងខ្លួនសាច់ញាតិក៏ប្រញាប់នាំទៅប្ដឹងសម្ថកិច្ចនៅស្រុក.ភិម៉ាយ អោយទៅហៅខាងកូនកំលោះអោយមកទទួលខុសត្រូវ ដែលធ្វើអោយខាងកូនក្រមុំខូចខាតនិងអាម៉ាសមុខចំពោះភ្ងៀវដែរមកចូលរួមពិធីរាប់រយនាក់ និងទទួលខុសត្រូវចំពោះការចំណាយដែរខាងកូនក្រមុំបានរៀបចំ
ពេលដែលកំពុងអោយចម្លើយទៅសម្ថកិច្ច ខាងកូនក្រមុំក៏បានទាក់ទងទៅកូនកំលោះតាមទូស័ព្ទ និងអោយមកនិយាយគ្នានៅប៉ុស្ដិ៍ប៉ូលិសភិម៉ាយ តែខាងកូនកំលោះមិនព្រមនិងបានឈ្លោះប្រកែកគ្នាតាមទូស័ព្ទម្ដងទៀតទីបំផុតខាងកូនកំលោះក៏បានបិទទូស័ព្ទនិងធ្វើដំណើរទៅខេត្ត ភិជិត ភ្លាមៗតែម្ដង នាយឧត្តមសេនីយ៍ ដិនឆ័យ ឆាំនាន រង ผกก.สส ស្រុក.ភិម៉ាយ បានថ្លែងថាខាងសម្ថកិច្ចនិងកោះហៅខាងកូនកំលោះអោយមកនិយាយគ្នាជាមួយខាង់កូនក្រមុំ ពីរឿងខូចខាតដែលបានធ្វើពិធីការឡើង ដោយការសាកសួរមុនដំបូងខាងកូនក្រមុំត្រូវការអោយខាងកូនកំលោះមកចេញថ្លៃការចំណាយទាំងអស់ ចំនែកឯលុយបណ្ដាការខាងកូនក្រមុំមិនត្រូវការឡើយឯពិធីការក៏បានរំសាយទៅហើយដែរ (ថោកម៉ង)
ប្រភព ៖ tv2fb.net
តំណរ ៖ http://tv2fb.net/archives/5473

