បើស្រលាញ់ជនជាតិដើមភាគតិច ជួយស៊ែរបន្តផងបងប្អូន !! សល់តែ៦ក្បាល់ទេ
ពូជជ្រូកកម្ររបស់ជនជាតដើមភាគតិចនៅខេត្តមណ្ឌលគិរី ចំនួន៦ក្បាលត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានធ្វើការផ្តល់ជូនទៅលោក ឧកញ៉ា ម៉ុង ឫទ្ធី ដើម្បីធ្វើការថែរក្សាចិញ្ចឹមនិងបង្កាត់ពូជ ដើម្បីអភិរក្សពូជជ្រូកដែលជិតនឹងផុតពូជ នេះបើតាមការអោយដឹងពីលោក ឧកញ៉ា នៅលើទំព័រ Facebook របស់លោក។ លោក ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការរៀបរាប់នៅលើ Facebook ថា៖
“ដើម្បីចូលរួមចំណែកអភិរក្សពូជជ្រូករបស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរីកុំអោយបាត់បង់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ពូជជ្រូកដែលស្ទើតែជិតផុតពូជលើកទី១ចំនួន២ក្បាលញី១ឈ្មោល១ក្បាល និងយប់មិញនេះបានផ្តល់អោយចំនួន៤ក្បាលឈ្មោល១ក្បាលបន្ថែមទៀត ដើម្បីអោយខ្ញុំជួយបង្កាត់បន្តពូជអោយបានកាន់តែច្រើន ។ អរគុណច្រើនណាស់ឯកឧត្ដមរដ្ឋមន្ត្រីចំពោះកាយវិការដ៏ល្អប្រពៃនេះ ខ្ញុំនិងខិតខំថែរក្សាការពារមិនអោយខកបំណងឡើយ ។ ខ្ញុំសុំអំពាវនាវដល់ប្រីយមិត្តFBទាំងអស់បើមានឬបានដឹងថា នៅកន្លែងណាមានពូជ្រូកខ្មែរយើងពីបូរាណជួយផ្ដល់ដំណឹងមកផង ខ្ញុំនឹងអោយក្រុមការងារចុះទៅទំនាក់ទំនងសុំចែកយកមកបន្តពូជ ។” គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា ហើយលោកតែងតែយកចិត្តទុក្ខដាក់ចំពោះកសិករខ្មែរ ក៏ដូចជារួមចំណែកក្នុងការផ្តល់ការងារជាច្រើនដល់ពលរដ្ឋខ្មែរយើងដូចគ្នា៕






