នៅក្នុងទូរថភ្លើងមួយមានមនុស្សពេញណែន នារីដែលជាភ្ញាក់ងារត្រួតពិនិត្យសំបុត្រ កំពុងដើរចែកសំបុត្រ ហើយក៏ដល់កៅអីរបស់បុរសចំណាស់ក្រីក្រម្នាក់ ។ នារីរូបនេះសួរកំបុតថាៈ «ពិនិត្យសំបុត្រ!» ។ បុរសចំណាស់ដៃរញីរញ័រ លូករាវរកក្នុងហោប៉ៅ ។ នារីនោះស្រែកៈ «ប្រាប់ថាឲ្យកាន់នឹងដៃ! ខាតពេលមែន!»
ចុងក្រោយ បុរសនោះក៏រកឃើញសំបុត្រ តែដៃរបស់គាត់រញីរញ័រ ហាក់ពុំចង់ហុចសំបុត្រឲ្យ ។ នាងនោះក្រឡេកឃើញសំបុត្រស្រែកទៀត «នេះជាសំបុត្រសំរាប់ក្មេង!» ។ បុរសវ័យចំណាស់មុខឡើងក្រហម ព្រោះអៀនខ្មាស់ រួចឆ្លើយថាៈ «ខ្ញុំជាជនពិការ ។ ព្រោះតែសំបុត្រជនពិការ និងក្មេង មានតម្លៃស្មើគ្នា ខ្ញុំក៏ទិញវាទៅ!» ។
ស្រាប់តែនាងនោះ បើកភ្នែកធំៗសម្លឹងទៅកាន់បុរសចំណាស់មួយសន្ទុះ ក៏សួរៈ «លោកជាមនុស្សពិការ? សុំមើលលិខិតបញ្ជាក់ពីពិការភាពរបស់លោក!» ។
ទឹកមុខបុរសនេះ ហាក់ដូចជាតានតឹង រួចឆ្លើយរដាក់រដុបថាៈ «ខ្ញុំពុំមានលិខិតស្លាម…ទេ ។ ពេលខ្ញុំទិញសំបុត្រ អ្នកលក់សំបុត្រ ក៏សួររកវាដែរ ហេតុនេះ ទើបខ្ញុំបង្ខំចិត្តមកទិញកៅអីក្មេង ព្រោះវាមានតម្លៃដូចគ្នា» ។
នារីឆែកសំបុត្រនិយាយម៉ាត់ៗថាៈ «គ្មានលិខិតបញ្ជាក់ពិការ ហេតុដូចម្តេចអាចទទួលស្គាល់ថាអ្នកឯងពិការទៅ?» ។
បុរសចំណាស់សម្ងំស្ងៀម យកដៃទាញខោម្ខាងឡើង បង្ហាញជើងគាត់ម្ខាងមានត្រឹមជង្គង់ ។
នារីរូបនេះស្រាប់តែផ្ទុះកំហឹង ស្រែកសន្ធាប់ថាៈ «ខ្ញុំត្រូវការមើលលិខិតបញ្ជាក់របស់សមាគមជនពិការប៉ុណ្ណោះ ពុំមែនមើលរបស់នេះទេ!» ។
ទឹកភ្នែកបុរសចំណាស់ស្រក់ចុះ រួចពោលមួយៗថាៈ «លិខិតស្នាមរបស់ខ្ញុំបានបាត់អស់ ។ ម្យ៉ាងទៀត ខ្ញុំធ្វើការឲ្យឯកជន ពេលមានគ្រោះថ្នាក់ ថៅកែបានរត់ចោល ខ្ញុំក៏គ្មានលុយទៅពេទ្យបញ្ជាក់….. សូមនាងមេត្តាអាណិតឲ្យខ្ញុំបានទៅជួបគ្រួសារផង!» ។
នារីឆែកសំបុត្រ ពុំខ្ចីនិយាយបន្ត ហើយបែរទៅហៅប្រធានខ្សែរថភ្លើង សុំឲ្យមកដោះស្រាយ ។ គ្រាន់តែឮភ្លាម លោកនាយក៏មកដល់ភ្លែត ។
ទាំងភ្នែករលីងរលោង តាចំណាស់លាត់ខោបង្ហាញជើង «កំបុត» រួចនិទានរឿងឡើងវិញប្រាប់នាយខ្សែរថភ្លើង ។ លោកនាយគិតមួយសន្ទុះ ក៏ពោលៈ «យើងខ្ញុំពិនិត្យតែលិខិតស្នាម ពុំពិនិត្យមនុស្សទេ ។ មានលិខិតបញ្ជាក់ថាពិការ គឺជាមនុស្សពិការ ។ ចាំបាច់ត្រូវមានលិខិតបញ្ជាក់ ទើបទទួលបានរបបអាទិភាព (ទិញតម្លៃស្មើរក្មេង) ពុំនោះសោត លោកទៅទិញសំបុត្របន្ថែមទៅ» ។
បុរសចំណាស់បាត់អស់ព្រលឹង លូករាវរកលុយ ប្រមូលមកពុំគ្រប់ទិញសំបុត្របន្ថែម (សំរាប់មនុស្សធម្មតា) ។ គាត់ស្រែកទ្រហោយំរ៉ាយរ៉ាប់ថាៈ តាំងពីខ្ញុំរងគ្រោះថ្នាក់ត្រូវកំបុតជើង ខ្ញុំពុំអាចរកការងារធ្វើបានទៀត ។ គ្មានលុយ ខ្ញុំពុំអាចត្រឡប់ទៅផ្ទះបាន ។ ថ្លៃសំបុត្រអាទិភាពសំរាប់មនុស្សពិការ (ចុះថ្លៃ៥០%) វាត្រូវបានសប្បុរជនប្រមូលគ្នាបរិច្ចាគឲ្យ…. ហេតុនេះ សូមមេត្តាអធ្យាស្រ័យដល់ខ្ញុំផង ឲ្យខ្ញុំធ្វើអ្វីក៏បានដែរ ឲ្យតែខ្ញុំបាននៅលើរថភ្លើងទៅដល់ផ្ទះ ។
នាងចែកសំបុត្រលូកមាត់ចូលៈ «ឲ្យគាត់ចូកធ្យូងថ្ម ដើម្បីទូទាត់ទៅ?» ។ គិតមួយសន្ទុះ នាយខ្សែរថភ្លើងក៏យល់ព្រម ។
… រឿងរ៉ាវនេះត្រូវបានលោកតាម្នាក់អង្គុយទល់មុខ មើលឃើញពីដើមដល់ចប់ ។ ទ្រាំលែងបាន គាត់ងើបឡើងសម្លឹងចំមុខនាយខ្សែរថភ្លើង សួរថា៖
– លោកជាបុរសមែនទេ?
– នាយខ្សែរថភ្លើងឆ្ងល់ ក៏តបវិញៈ រឿងនេះមានទាក់ទងអ្វីនឹងរឿងជាបុរស ឬ ទេ ?
– លោកឆ្លើយទៅ ។ តើលោកជាបុរសមែនទេ? តាចំណាស់សង្ខើញសួរ
– ពិតណាស់ ខ្ញុំជាមនុស្សប្រុសហើយ!
– លោកមានអ្វីដើម្បីបញ្ជាក់ថា លោកជាមនុស្សប្រុស? សុំយកលិខិតបញ្ជាក់ថាជាមនុស្សប្រុសឲ្យអ្នកនៅទីនេះបានឃើញផង! ។
– ហ៊ឹ! មនុស្សប្រុសសង្ហារ មាឌធំដូចខ្ញុំ តើពុំមែនជាមនុស្សប្រុសនោះ?
– ទេ! ខ្ញុំដូចពួកអ្នកដែរ គឺមើលតែលិខិតបញ្ជាក់ប៉ុណ្ណោះ ។ ប្រសិនមានលិខិត នោះពិតជាប្រុស ពុំនោះសោត គឺប្រាកដជាពុំមែនទេ!
– នាយខ្សែរថភ្លើងឆ្ងល់ ក៏តបវិញៈ រឿងនេះមានទាក់ទងអ្វីនឹងរឿងជាបុរស ឬ ទេ ?
– លោកឆ្លើយទៅ ។ តើលោកជាបុរសមែនទេ? តាចំណាស់សង្ខើញសួរ
– ពិតណាស់ ខ្ញុំជាមនុស្សប្រុសហើយ!
– លោកមានអ្វីដើម្បីបញ្ជាក់ថា លោកជាមនុស្សប្រុស? សុំយកលិខិតបញ្ជាក់ថាជាមនុស្សប្រុសឲ្យអ្នកនៅទីនេះបានឃើញផង! ។
– ហ៊ឹ! មនុស្សប្រុសសង្ហារ មាឌធំដូចខ្ញុំ តើពុំមែនជាមនុស្សប្រុសនោះ?
– ទេ! ខ្ញុំដូចពួកអ្នកដែរ គឺមើលតែលិខិតបញ្ជាក់ប៉ុណ្ណោះ ។ ប្រសិនមានលិខិត នោះពិតជាប្រុស ពុំនោះសោត គឺប្រាកដជាពុំមែនទេ!
នាយខ្សែរថភ្លើងអេះអុញ ព្រោះទាល់ច្រក!! ។ ឃើញបែបនេះ នាងចែកសំបុត្រប្រញាប់លូកមាត់ចូលជួយដោយពោលថា៖
– នេះខ្ញុំ! ខ្ញុំពុំមែនជាប្រុស មានរឿងអ្វីលោកតា និយាយនឹងខ្ញុំមក! ។
តាចាស់លើកដៃចង្អុលចំមុខ រួចពោលខ្លាំងៗថាៈ
– នាងពុំមែនជា….មនុស្សទេ!
– នាងពុំមែនជា….មនុស្សទេ!
នាងចែកសំបុត្រផ្ទុះកំហឹង ក៏ចង្អុលតបវិញដោយពោលថាៈ
– លោកនិយាយឲ្យបានត្រឹមត្រូវ! បើខ្ញុំពុំមែនជាមនុស្សតើជាអ្វី?
– នាងជាមនុស្សឬ ? សូមនាងយកលិខិតបញ្ជាក់ថាជាមនុស្សឲ្យបងប្អូននៅទីនេះឃើញផងមើល!
– លោកនិយាយឲ្យបានត្រឹមត្រូវ! បើខ្ញុំពុំមែនជាមនុស្សតើជាអ្វី?
– នាងជាមនុស្សឬ ? សូមនាងយកលិខិតបញ្ជាក់ថាជាមនុស្សឲ្យបងប្អូននៅទីនេះឃើញផងមើល!
ស្នូរសំណើចចំអកបានផ្ទុះឡើង ជនអាងអំណាចទាំងពីរបែរក្បាលដើរទៅបាត់ ។ រីឯបុរសពិការ ក៏ជូតទឹកភ្នែក លើកដៃសំពះអរគុណ ។
មនុស្សសព្វថ្ងៃ កំពុងឈានដល់ការនិយម ចង្អុលបង្គាប់បញ្ជារ ពុំសូវស្តាប់គេឯងទេ ។ មនោសញ្ចេតនាមួយ ក៏កាន់តែរីងស្ងួតទៅៗ គេគិតពីរឿងខ្លួនឯង និងក្រុមពួកគ្នាគេប៉ុណ្ណោះ ។
ជីវភាពបែបនេះ បើចេះតែបន្តទៅ សួរថាៈ ជីវិតក្នុងសង្គមមួយបែបនេះ មានអត្ថន័យអ្វី? យើងរស់នៅដើម្បីសុភមង្គល សុខដុមរមនា ព្រោះថា មនុស្សម្នាក់មានជីវិតតែ…..មួយប៉ុណ្ណោះ រស់តែម្តង ស្លាប់ក៏តែម្តងដែរ! ។ ពេលកើតគ្មានយកអ្វីតាម ពេលស្លាប់ក៏អ្វីតាមទៅកើតដែរ ។
ហេតុអ្វីមនុស្ស…….!?
ប្រភព ៖ ksn-news



