លោកតាកុហកលោកយាយ រហូតដល់ថ្ងៃយាយស្លាប់ ពេលដឹងហេតុផលទឹកភ្នែកអាចហូរ…
អាថ៌កំបាំងពណ៌ស ដោយសារតែក្ដីស្រលាញ់រវាងគ្នានឹងគ្នា មានបុរស់ម្នាក់គាត់បានរៀបការជាមួយគូរស្នេហ៍របស់គាត់ដែលមានរូបរាងស្អាតខ្លាំងណាស់ ពួកគាត់ទាំងពីប្រើជីវិតរស់នៅជាមួយគ្នាយ៉ាងមានសេក្ដីសុខ ថ្ងៃមួយខាងស្រីក៏បានកើតជំងឺម្យ៉ាងដែលធ្វើអោយ នាងមានសម្រស់ចាប់ផ្ដើមធ្លាក់ចុះ ជួនពេលនោះប្ដីក៏មិននៅទើបនាងខំព្យាយាមលាក់បាំង ចៃដន្យអីចំពេលនោះខណៈដែលប្ដីត្រលប់មកវិញស្រាប់តែជួបឧប្បវហេតុដែលធ្វើអោយគាត់មើលលេងឃើញ អាចនិយាយបានថាខ្វាក់ភ្នែកទាំងពី…
ក្រោយមកជីវិតរបស់ពួកគាត់ក៏ដំណើការទៅដូចធម្មតា ចំណែកសម្រស់របស់ប្រពន្ធកាន់តែអន់ចុះ រីឯប្ដីខ្វាក់ភ្នែកមើលមិនឃើញឡើយ ទើបធ្វើអោយពួកគាត់នៅជាមួយគ្នាយ៉ាងមានក្ដីសុខដូចធម្មតា ព្រោះប្ដីមិនដឹងថាប្រពន្ធសម្រស់មិនស្អាតដូចពីមុន. ពួកគាត់នៅតែស្រលាញ់គ្នាដូចគ្រាដំបូងហើយនៅជាមួយគ្នាបន្តដល់40ឆ្នាំទៀត…
ក្រោយមកលោកយាយកាន់តែទ្រុធទ្រមខ្លាំងហើយឈឺស្លាប់ លោកតាសោកសៅចិត្តជាខ្លាំង ហើយនាំសព្វលោកយាយយកទៅកប់ នៅពេលដែលរៀបចំសពរួចគេគ្រប់គ្នាក៏ដើរទៅផ្ទះអស់ហើយលោកតាក៏ដើរទៅដែរ ពេលនោះស្រាប់តែមានគេសួរថាលោកតាដើរទៅណា លោកតាឆ្លើយថា ខ្ញុំទៅផ្ទះ គេក៏សួរទៀតថាលោកតារកផ្ទះឃើញដែរហ៎.? បើកាលលោកយាយមិនទាន់ស្លាប់ឃើញលោកយាយដើរដឹកដៃររហូត លោកតាឆ្លើយថា ខ្ញុំមិនខ្វាក់ទេ តែខ្ញុំធ្វើខ្វាក់ព្រោះខ្ញុំស្រលាញ់យាយខ្ញុំ កាលនោះយាយខ្ញុំគាត់បិតបាំងខ្ញុំរឿងគាត់សម្រស់គាត់លែងស្អាត ទើបខ្ញុំធ្វើជាខ្វាក់ទៅដើម្បីកុំអោយគាត់គិតច្រើន ហើយយើងបាននៅជាមួយគ្នារហូតដោយគ្មានភ័យនាក់ណាបែកចិត្ត ហើយយើងនឹងមានក្ដីសុខរហូត៕
នៅលើលោកនេះនាក់ណាៗក៏ធ្លាប់ខុសនឹងកុហក់ដែរ តែបើការកុហក់ដើម្បីមនុស្សដែលខ្លួនឯងស្រលាញ់មានក្ដីសុខ វាជារឿងមួយដែលភាគ្គីម្ខាងទៀតបានស្ដាប់ហើយមិនអាចទុបទឹកភ្នែកបាន (អាចនិយាយបានថា អាថ៌កំបាំងពណ៌ ស)
ប្រភព ៖ tv2fb.net
តំណរ ៖ http://tv2fb.net/archives/3726
