ជួយស៊ែឲ្យគ្រប់ៗគ្នាបានដឹងផង!!! នាយករងសាលារំលោភក្មេងស្រីដោយប្រើវិធី.....(មានវីដេអូ)


មានរឿងដ៏ភ្ញាក់ផ្អើលមួយត្រូវបានបង្ហើបប្រាប់ពីរយៈម្ចាស់ហ្វេសបុកម្នាក់ឈ្មោះ Viriya MC ដោយអ្នកស្រីបានដាក់តឿនឲ្យឪពុកម្តាយគ្រប់រូបដែលមានជីវភាពធូធារ មានលទ្ធភាពឲ្យកូនរៀននៅសាលាបរទេសថ្លៃៗកប់ពពក កុំសូវទុកចិត្តពេក ព្រោះថ្មីៗនេះអ្នកស្រីទើបតែបានជួបរឿងដ៏រន្ធត់មួយ គឺមានជនបរទេសដែលជានាយករងសាលាបានរំលោភលើក្មេងសិស្សស្រីម្នាក់អាយុត្រឹមតែ ៥ ឆ្នាំ។

បើតាមការរៀបរាប់របស់អ្នកស្រីបានឲ្យដឹងថា ក្មេងស្រី (មិនបញ្ចេញឈ្មោះ) ត្រូវបានជនបរទេសបបួលទៅផ្ទះរបស់ខ្លួនតែពីរនាក់ស្ងាត់ៗ ហើយបានលួងលោមធ្វើសកម្មភាពតែម្តង។ ចំណែកឪពុកម្តាយ និងលោកតាលោកយាយខាងក្មេងស្រី ចេះតែឆ្ងល់ថាហេតុអ្វីបានជាកូនឬចៅរបស់ខ្លួនមានធ្លាក់សរប្រឡាក់នឹងខោក្នុងបែបនេះ ពួកគេក៏បានទំនាក់ទំនងទៅសួរអ្នកស្រីផ្ទាល់។ អ្នកស្រីបានប្រាប់ថាតើធ្លាក់សររបស់ក្មេងមានក្លិនចំឡែកទេ បើមានក្មេងស្រីប្រាកដជាមានរឿងមិនស្រួលហើយ វាច្បាស់ជាមានកាមរោគជាមិនខាន។ លទ្ធផលគឺបែបនេះមាន ក្មេងស្រីពិតជាត្រូវជនល្មោមកាម (មិនបញ្ចេញឈ្មោះ) ធ្វើរឿងស្មោគរោគមែន។

ដើម្បីរក្សាកិត្តិយសដល់ក្រុមគ្រួសារ និងក្មេងស្រី ដែលជាជនរងគ្រោះដោយសារតែជនបរទេសជានាយករងសាលាថ្លៃកប់ពពក ក្រុមគ្រួសារក្មេេងស្រីមិនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនោះទេ និងសុំមិនឲ្យរឿងនេះវែងឆ្ងាយតទៅទៀត។




ប្រភព៖ https://www.facebook.com/sipviriya.ya/videos/1415557561814119/

Post a Comment