ជួយស៊ែឲ្យគ្រប់គ្នាបានដឹងផង!!! រក​ឃើញ​ទំនិញ​ប្រាំ​មុខ​នាំ​ចេញពី​ប្រទេស​វៀតណាម​ដែល​ពលរដ្ឋ​ខ្មែរ​បរិភោគ​រាល់ថ្ងៃ​មាន​សារធាតុ​គីមី​ច្រើន​


ទំនិញយ៉ាងតិចចំនួនប្រាំមុខ ដែលនាំចេញពីប្រទេសវៀតណាមយកមកលក់នៅក្នុងប្រទេសកម្ពុជា ហើយ ត្រូវបានមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យឃើញមានសារធាតុគីមីបូរ៉ាក់ច្រើន ខណៈទំនិញទាំងប្រាំមុខនោះដែលប្រជាពលរដ្ឋខ្មែរចូលចិត្តបរិភោគជារៀងរាល់ថ្ងៃ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម បានធ្វើការដកហូតទំនិញចំនួន៥មុខសរុបជិត៣០គីឡូក្រាមពីអាជីវករផ្សារហេងបេងជ្រី ដែលស្ថិតនៅក្នុងទឹកដីខណ្ឌព្រែកព្នៅយកទៅដុតចោលភ្លាមៗក្រោយពិនិត្យឃើញសារធាតុគីមី Boraxនោះ។
ការចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសារធាតុគីមីចំណីអាហារនៅក្នុងផ្សារខាងលើនេះហើយមន្ត្រីជំនាញ បានយកទំនិញចំនួន៨៩មុខពីក្រុមអាជីវករទៅពិសោធន៍ក្នុងឡាំបូពិសោធន៍ហើយក៏បានពិនិត្យឃើញទំនិញប្រាំមុខនេះមានសារធាតុគីមី បូរ៉ាក់ច្រើនតែម្តង។
លោកគង់ វុទ្ធី បានថ្លែងនៅក្នុងអំឡុងចុះត្រួតពិនិត្យនូវទំនិញនោះថា ទំនិញចំនួន ៥មុខដែលមន្ត្រីរបស់លោករកឃើញសារធាតុគីមីនោះ រួមមានបបែលក្រៀមទម្ងន់១២,៧គីឡូក្រាម យីហឺក្រៀមចំនួន០,៨គីឡូក្រាម ព្រមទាំងបង្គាចំនួន ៨,៥គីឡូក្រាម ដែលមានសារធាតុហ្វ័រម៉ាលីន នឹងផ្កាគូឆាយដែលមានកាក់សំណល់សម្លាប់សត្វល្អិតចំនួន៥,៣គីឡូក្រាម ហើយនឹងជ្រក់មមាញ,ជ្រក់ត្រពាំងជូចំនួន ១គីឡូក្រាម សរុបទំនិញទាំងអស់៥មុខនេះចំនួន២៨,៣គីឡូក្រាម ហើយត្រូវបានកម្លាំងរបស់លោកដកហូតយកទៅដុតចោលភ្លាមៗតែម្តង។ ជាងនេះទៅទៀតក្រុមការងារលោកក៏បានអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសារធាតុគីមីហាមឃាត់ធ្វើការណែនាំអាជីវករនិងផ្អាកមិនអោយលក់បណ្ដោះអាសន្ន។
ក្រោយពីពិនិត្យឃើញអាហារមានជាតិគីមីមក លោក គង់ វុទ្ធី ក៏បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រឹមវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារហើយ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើមផងដែរ។
ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសំដែងនូវទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕
ប្រភព៖ http://bayontv.com.kh/2017/07/122410/