ដង្ហិតជាថ្នាំដែលយកមកព្យាបាលស្បែកមានបញ្ហា
ដូចជាស្រែង អង្គែរ ដំបៅរលួយ រោគផ្សិត មានខ្ទុះលើស្បែក ទឹកស៊ីជើង ឃ្លង់ល្ពៅ រើម
ដោយគ្រាន់តែយកស្លឹកវាមកបុកអោយម៉ដ្ថលាយជាមួយអំបិលរឺកំបោរបន្តិចរួចលាបនៅតំបន់ដែលមានបញ្ហា១ថ្ងៃ២ដងរយៈពេល៧ថ្ងែជាការស្រេច។
- ដើមដង្ហិតជាថ្នាំពូកែសក្ត័សិទ្ធិក្នុងការព្យាបាល ជំងឺស្រែងជំងឺអង្គែរស៊ី
- ដើមដង្ហិតមានប្រសិទ្ធិភាពសំលាប់មេរោគ ផ្សិត ប៉ារាសិត
- វាជួយលាងសំអាតជាតិអាក្រក់ក្នុងខ្លួន បញ្ចុះទឹកនោម សំរួលដល់ការបន្ទោរបង់
- ជួយព្យាបាលស្បែករមាស់មានខ្ទុះ ធ្លាក់ស រមាស់ទ្វារមាស កម ទឹកស៊ីជើង ស្អុយក្រចក រើម ត្រអកស្រែងទឹកដោះ ដំបៅរលួយ។
·
វីធីសាស្រ្តក្នុងកាព្យាបាល
យកស្លឹកណាដែលខ្ចីមកបុករួចយកទឹកមកដុសលាបៗនៅកន្លែងមានបញ្ហាហើយកាកដែលនៅសល់យកមកបំពកលើតំបន់នោះ២ទៅ៣ដងក្នុង១ថ្ងៃ។មួយវិញទៀតគេអាចយកស្លឹកវាមកស្ងោធ្វើជាទឹកអនាមយ័សំរាប់ស្រ្តី
រឺយកមកលាងដំបៅ ខ្ពុរមាត់ព្យាបាលច្រាំងអណ្តាត និងឈឺក។មួយវិញទៀតគេអាចយកស្លឹកមកស្ងោផឹកជួយកាត់ស្លេស
ព្យាបាលរលាកទងសួត ខាន់លឿង និងជួយសំរួលដល់ការបញ្ចាញទឹកមាត់។ហើយដើមដង្ហិតនេះវាមានប្រសិទ្ធិភាពខ្លាំងមិនត្រូវស្ងោវាយូពេកទេព្រោះវាអាចធ្វើអោយរលាកពោះវៀន។បើសិនជាមានដំបៅពេញខ្លួនយើងអាចយកវាមកបុកលាយទឹកហើយដាំងូតបាន
ពិសេសទៅទៀតវាអាចដាំអោយកូនង៉ែតងូតបាន។
សូមមានកាប្រុងប្រយត្ន័បើមានប្រតិកម្មត្រូវបញ្ឈប់ការប្រើប្រាស់ភ្លាម






