ក្រៅពីសារធាតុចិញ្ចឹមដ៏សម្បូរបែប ដំឡូងជ្វា ត្រូវបានអ្នកវិទ្យាសាស្ត្រ អាមេរិក និងជប៉ុន បានអះអាងថា វាមានផ្ទុកអ័រម៉ូន estrogen ដែលអាចជួយឲ្យស្ត្រីឆាប់មានផ្ទៃពោះ ហើយស្បែកមានពណ៌សម្បុរសស្អាត។ លើសពីនេះទៅទៀត ដំឡូងជ្វា មានផ្ទុកសមាសធាតុម្យ៉ាងដែលអាចជួយបណ្តេញកូឡេស្តេរ៉ុល បង្ការជំងឺសរសៃឈាមបេះដូង និងសម្រួលដល់ភាពបត់បែនរបស់សរសៃឈាមអាកទែ។
ទោះជាយ៉ាងណា អ្នកមិនត្រូវញ៉ាំដំឡូងតាមតែអំពើចិត្តនោះទេ ព្រោះវាក៏មានខូចគុណភាពដែរ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា អ្នកគួរជៀសវាងដំឡូងដែលមានស្នាមពណ៌ត្នោត ឬខ្មៅនៅលើសំបក ឬក៏ដំឡូងដែលមានភាពទន់ជ្រាយ និងមានស្នាមប្រេះ។ ទាំងនេះជាសញ្ញាបញ្ជាក់ថា ដំឡូង កំពុងតែមានផ្ទុកមេរោគ។
ជាតិពុលដែលបញ្ចេញពីដំឡូងបែបនេះ អាចប្តូររសជាតិទៅជាល្វីង ហើយចត់ ជាពិសេសវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ថ្លើម ប្រសិនបើអ្នកចម្អិនក្នុងសីតុណ្ហភាពខ្ពស់ ជាតិពុលនឹងកើនឡើងកាន់តែច្រើន។
រោគសញ្ញាពុលដំឡូងរួមមាន ក្រពះពោះវៀនធ្វើទុក្ខ ចង្អោរ ក្អួតធ្ងន់ធ្ងរ ខ្សោយកម្លាំង ស្ពឹក ហើយមាន១៦ភាគ ដែលអាចប្រឈមនឹងការស្លាប់បាន។
ដូច្នេះ ប្រសិនបើអ្នកឃើញដំឡូងដែលមានសភាពដូចខាងលើ ត្រូវប្រញាប់បោះចោលភ្លាម ហើយត្រូវជ្រើសរើសដំឡូងដែលទើបនឹងគាស់មកថ្មីៗ ទើបល្អសម្រាប់សុខភាព៕
ប្រភព ៖ https://rosemag.net/1871