​ប្រយ័ត្នអស់លុយបងប្អូន!!! ផាក​ពិន័យ​សម្រាប់​អគារ​ចាស់ៗ ដែល​មិនបាន.....កុំភ្លេចជួយស៊ែរឲ្យអ្នកផ្សេងៗទៀតដឹងផង


តំណាងអ្នកគ្រប់គ្រងអង្គការជនពិការកម្ពុជា ឲ្យដឹងថា ចំពោះអគារចាស់ៗមិនទាន់សម្រួលដល់ការចេញចូលសមស្របណាមួយដល់ជនពិការនោះទេ តាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធជនពិការ ស្ថាប័នរដ្ឋ ឬរដ្ឋបាលសិទ្ធជនពិការ នឹងមានសិទ្ធផាកពិន័យដល់ជនទាំងនោះ។
ភ្នំពេញ៖ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានថ្លែងក្នុង សិក្ខាសាលាចែករំលែកការយល់ដឹង និងលើកកម្ពស់សិទ្ធិជនពិការនៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះថា សម្រាប់ការសាងសង់ផ្លូវជម្រាល នឹងការផ្តល់លទ្ធភាពផ្សេងៗជូនជនពិការ គឺជាបញ្ហាសម្រាប់ជនពិការស្ទើរគ្រប់ប្រភេទ ជាពិសេសសម្រាប់ ជនពិការជិះរទេះ នៅពេលដែលពួកគាត់ទៅកាន់កន្លែងណា អគារណាដែលគ្មានផ្លូវជម្រាល ឬច្រកណាមួយសមរម្យ សម្រាប់ពួកគាត់នោះទេ គាត់នឹងជួបឧបសគ្គភ្លាមៗនៅកន្លែងនោះ។
លោកបានបន្តថា ដោយមានការយកចិត្តទុកពីរាជរដ្ឋាភិបាល លើការលើកស្ទួយដល់សិទ្ធជនពិការ ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុវត្តន៍ផ្លូវចេញចូលមួយ សម្រាប់ជួយដល់ការធ្វើដំណើររបស់ជនពិការ ក្នុងនោះប្រសិនបើអគារចាស់ៗមិនទាន់សម្រួល ដល់ការចេញចូលសមស្របណាមមួយដល់ជនពិការនោះទេ តាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ ស្ថាប័នរដ្ឋ ឬរដ្ឋបាលសិទ្ធជនពិការ នឹងមានសិទ្ធចាប់ផ្តើមផាកពិន័យដល់ជនទាំងនោះ ដូចជាការព្រមានចេញជាខិតស្នាមផ្សេងៗ ឬជាថវិការ នៅពេលដែលរដ្ឋបាលជនពិការបានចាប់ផ្តល់ធ្វើសវនកម្ម នៅលើអគារទាំងនោះ។

ឯកឧត្ដម កែវ រ៉ូហ្សេ អគ្គនាយករងស្ថាបត្យកម្ម និង សំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សម្រាប់បទដ្ឋានបច្ចេកទេសក្នុងការសាងសង់ផ្លូវសម្រាប់ជនពិការនៅតាមអគារ ការជំរុញឲ្យមានជម្រាល ចំណតសាធារណៈ រួមទាំងបង្គន់អនាម័យនោះ ក្រសួងបានរៀបចំរួចរាល់ហើយ។
ប្រកាសអន្តរក្រសួងដែលបានចេញជាផ្លូវការ គឺតម្រូវឲ្យអគារសាធារណៈទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវតែអនុវត្តន៍ក្នុងរៀបចំបង្ករលក្ខណៈងាយស្រួលសដល់ជនពិការ ក្នុងនោះសម្រាប់អគារដែលបាន សាងសង់មុនច្បាប់នេះ៥ឆ្នាំ ក៏តម្រូវឲ្យអនុវត្តន៍ការកែសម្រួលផងដែរ ប្រសិនក្នុងករណីអាគារសាធារណៈរបស់ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនមិនព្រមកែតម្រូវតាមច្បាប់នោះទេ ច្បាប់នឹងតម្រូវធ្វើការផាកពិន័យពី១០ម៉ឺន ទៅដល់ ១លានរៀល៕