នេះជាប្រភេទរុក្ខជាតិមើទៅចម្លែកមែន ហើយពុំប្រាកដថាមានមនុស្សច្រើនប៉ុន្មានទេ ដែលធ្លាប់បានឃើញ….. ។
រុក្ខជាតិនេះមានឈ្មោះថា ប៉មរាជ ឬ Rheum nobile ។ វាចេញផ្កាអំឡុងខែមិថុនា ហើយមានផ្លែនៅខែកក្កដា ដល់កញ្ញា ជារៀងរាល់ឆ្នាំ ។
ដើមនេះសម្បូរមាននៅតំបន់ភ្នំ Himelaya និងភាគពាយ័ព្យ នៃខេត្តវូណាន ប្រទេសចិន ។
ប៉មរាជ ដុះនៅទីខ្ពស់ប្រមាណពី ៤០០០ ទៅ ៤៨០០ ម៉ែត្រ ប្រៀបនឹងផ្ទៃសមុទ្រ តាមជ្រលងភ្នំ ហេតុនេះ ទើបគេពុំងាយបានឃើញ ។ វាមានតម្លៃថ្លៃប្រមាណជិត ២០០ ទៅ ៣៥០ ដុល្លារ ក្នុង១គីឡូ ។
ប៉មរាជ មានប្រសិទ្ធភាពពិសេស សំរាប់យកមកធ្វើជាថ្នាំ សំរាប់បន្ថយកម្តៅ ប្រឆាំងការរលាក រាគមួល ទល់លាមក បន្ថយការឈឺចាប់ និងកម្ចាត់ជាតិពុលពីរាងកាយ ៕



