ជួយស៊ែឲ្យបានដឹងទាំងអស់គ្នាផង!!!! បិះនឹងត្រូវពិការភ្នែកដោយសារតែ…
សំរាប់ឪពុកម្តាយទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះទារក ព្រោះថាពួកគេអាចនឹងរងការយាយីពីសំណាក់ពពួកសត្វល្អិតផ្សេងដែលមានពិស។ ជាពិសេសនៅកន្លែងគេងរបស់ពួកគេ ឪពុកម្តាយគួរតែត្រួតពិនិត្យអោយបានច្បាស់ជៀសវាងការមានគ្រោះថ្នាក់ដល់កូនតូច។ ប្រភពពត៌មានថៃមួយបានចុះផ្សាយពីទារកដែលមានអាយុ៧ខែម្នាក់ បិះនឹងត្រូវពិការភ្នែកដោយសារតែសត្វម្រើមព្រះ។ បើតាមសម្តីរបស់ម្តាយទារកកំសត់នេះបានអោយដឹងថា ខណៈពេលដែលគាត់និងកូនប្រុស ដែលមានអាយុ៧ខែចូលទៅដេកនៅក្នុងបន្ទប់គេងពីរនាក់ គេងលក់បានបន្តិចគាត់ក៏បានលឺកូនរបស់ខ្លួនយ៉ាងខ្លាំង។
ដោយបែបនេះគាត់ក៏បានក្រោកបើកភ្លើង គាត់បានឃើញភ្នែកកូនរបស់គាតឡើងប៉ោង ហើយនៅគែមភ្នែករបស់គេមានទឹកពណ៌លឿង ឃើញបែបនេះគាត់ក៏បានលើកកូនចេញពីគ្រែហើយដកខ្នើយចេញស្រាប់តែឃើញសត្វម្រើមព្រះមួយយ៉ាងធំពណ៌ខ្មៅកំពុងតែរមូលក្រោមខ្នើយរបស់កូនគាត់។ ភ្លាមៗនោះគាត់ក៏បានយកកូនគាត់ទៅមន្ទីពេទ្យ ក្រោយពីគ្រូពេទ្យបានព្យាបាលអោយហើយ គាត់ក៏សុំអោយម្តាយទារកតាមដានមើលភ្នែករបស់កូនសិន មើលមានអ្វីមិនប្រក្រតីឆាប់យកមកមន្ទីពេទ្យម្តងទៀត។ គ្រូពេទ្យបានប្រាប់ទៀតថាសំណាងហើយដែលជាតិពិសរបស់សត្វនេះមិនចូលត្រូវភ្នែករបស់ទារកកុំអីនោះទារកនេះអាចនឹងត្រូវពិការ។ ឥឡូវនេះភ្នែករបស់ទារកនេះបានធូរស្រាលមកវិញហើយ ក្រោយពីត្រូវការហើមប៉ោងនៅគែមភ្នែកអស់ពេលជាងមួយសប្តាហ៍៕
សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា!!
ប្រភព៖ khmer Note


