ជ័យយោ!! ជួយស៊ែដើម្បីកម្ពុជាមួយមក!!! ឆាប់ៗនេះកម្ពុជា​ នឹងមានរថភ្លើង​លើអាកាស​ពីស្ថានីយភ្នំពេញទៅ.....


ពិតជារឿងមួយដ៏ល្អណាស់កម្ពុជា នឹងមានរថភ្លើង លើអាកាសពីស្ថានីយភ្នំពេញទៅស្ដាតអូឡាំពិក និងព្រលានយន្ដហោះភ្នំពេញប្រទេសកម្ពុជាសាងសង់ប្រព័ន្ធរថភ្លើងលើអាកាស ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងពេលឆាប់ៗខាងមុខ ដោយហេតុថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games នៅឆ្នាំ២០២៣។



នេះជាការលើកឡើងរបស់លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Groupក្នុងឱកាស ពិភាក្សា ការងារជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្ដែងការគាំទ្រលើចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាក់ទងនឹងគម្រោងនេះនិងបានផ្ដល់អនុសាសន៍ឲ្យក្រុមហ៊ុនសិក្សា ពីលទ្ធភាពរបស់ខ្លួន ក្នុងការស្វែងយល់ឲ្យកាន់ តែច្បាស់ ពីថាមវ័នភស្តុភារកម្ម ដែលទាក់ទងនឹងគម្រោងនេះ ហើយដាក់សំណើរគម្រោងនេះ ទៅក្រសួងសាធារណការ ជូនពិនិត្យឲ្យបានឆាប់បំផុត។សង្ឃឹមថានឹងបានប្រើរថ្ថភ្លើងលើអាកាសនៅក្នងទីក្រុងភ្នំពេញឆាប់ៗនេះ។




ប្រភព៖ http://hotnews855.fr/%E1%9E%9F%E1%9F%8A%E1%9F%82%E1%9E%9A%E1%9E%98%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%91%E1%9F%85%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6/