សាស្រ្តាចារល្បីឈ្មោះម្នាក់បានចេញមុខរិះគន់ កុមារា ទៀងគីម ហុង ដោយចោទថា....(មានវីដេអូ)



បុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ សន តារា បានចេញមុខរិះគន់កុមារា គីម ហុង ថាមានការបង្វឹកទុកមុន រៀបចំអោយសម្តែងជាគណនាលេខថ្នាក់ទី១២ តាមរយៈការទន្ទេញអោយធ្វើលេខដដែលៗ ពី១០ ទៅ ២០ ដង ដែលលោកអះអាងថា វាជាធម្មជាតិរបស់ក្មេងអាយុក្រោម ១០ឆ្នាំទូទៅ ដែលមានសមត្ថភាពចងចាំបានល្អ។ ការរិះគន់របស់លោកដែលអ្នកលេង Facebook មួយចំនួនថា វាគ្មានមូលដ្ឋានច្បាស់លាស់នោះ ត្រូវបានគេវាយប្រហារទៅវិញយ៉ាងចាស់ដៃ ខុសពីការគ្រោងទុករបស់លោកថានឹងមានអ្នកគាំទ្រការរិះគន់នេះ។



ក្នុងនោះដែរ អ្នកលេង Facebook ជាច្រើនបានចេញមុខមកធ្វើការវាយបកទៅលើលោកវិញថា៖ “ពិតមែនតែក្មេងដល់វយ័ខួរក្បាលវាឆ្លាត ឆាប់ចាំ តែវាមិនអាចទាំងអស់ទេ ក្នុងករណីក្មេងនេះខួរក្បាលគាត់មានលក្ខណៈពិសេសជាងក្មេងដ៏ទៃ យើងគួរសសើរ លើកទឹកចិត្ត។



 មិនគួយកករណីនេះមកបកស្រាយបង្អាប់ក្មេងទេ ត្រូវលើកទឹកចិត្តក្មេងអោយក្មេងដ៏ទៃយកគំរូតាម។ សូម្បីតែមនុស្សចាស់ យកតែ ៣លំហាត់មកបង្ហាត់ក៏មិនអាចចាប់រហស័ដែរ ទើសគ្រប់រឿង”។ ហើយក៏មានអ្នកខ្លះទៀតនិយាយថា៖ “មិនអាចទេ !! បើយក ក្មេងអាយុ ប៉ុណ្ណឹង មកបង្ហាត់ លំហាត់ ថ្នាក់ទី 12 វាមិនយល់ទេ !! ចង់អោយវា ធើដដែល 1០០ដង វាមិនអាចធើបានដែរ បើវាមិនបានចំលង ឬមើលតាម រហូតទេនោះ !!វាអាចសរសេរ ឬគូរតាមបាន ខ្លះមែន ទាល់អោយវាធើ ដោយ មើលតាមទើប ទៅរួច !! ព្រោះលំហាត់វែង មិនដូចគំនូរ ឬអក្សរចិន ជប៉ុន តែ1ឬ2 តួនោះទេ !!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?

សូមទស្សនាវីដេអូខាងក្រោមនេះ៖



ប្រភព៖ ខ្មែរណូត