កុមារឆ្លាតកម្ពុជា ហ៊ឺ ទៀងគីមហុង ពេលនេះបានជួបដៃគូរប្រកួតហើយ (មានវីដេអូ) ជួយស៊ែលើកទឹកចិត្តគាត់ផង !!


នៅ​កម្ពុជា កុមារា ហ៊ឺ ទៀងគីមហុង មាន​សមត្ថភាព​ពិសេស​យល់​ដឹង​លើ​ភាសាខ្មែរ និង​គណិតវិទ្យា។ គីម​ហុង មាន​សមត្ថភាព​ពិសេស​ចេះ​អាន​អក្សរ និង​រៀប​អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​ចាប់​តាំង​ពី​អាយុ​ជាង ២​ឆ្នាំ​មក​ម្ល៉េះ។ ជាង​នេះ​ទៅ​ទៀត កុមារ គីមហុង មាន​សមត្ថភាព​ដោះស្រាយ​លំហាត់​គណិតវិទ្យា​រហូត​ដល់​ថ្នាក់​ទី១២។



សម្ដេច ហ៊ុន សែន តាម​រយៈ​ហ្វេសប៊ុក គីមហុង អាច​រក​ឃើញ​ចំណុច​ទីតាំង និង​ចម្ងាយ​លើ​ផែនទី​ក្នុង​រយៈពេល​ខ្លី។ ពេល​នេះ កុមារា ហ៊ឺ ទៀងគីមហុង មាន​អាយុ​ទើប​តែ ៧​ឆ្នាំ ប៉ុន្ដែ​បាន​ផ្លោះ​ទៅ​រៀន​រហូត​ដល់​ថ្នាក់​ទី៨។





កុមារ ហ៊ឺ ទៀងគីមហុង ក្នុង​ពេល​ជួប​ជាមួយ​សម្ដេច ហ៊ុន សែន

ចំណែក​នៅ​សហរដ្ឋ​អាមេរិក កាលពី ៣​ឆ្នាំ​មុន ក៏​មាន​កុមារា​ម្នាក់ ដែល​មាន​សមត្ថភាព​ពិសេស​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ស្រដៀង​ទៅ​នឹង​កុមារ​ឆ្លាត​កម្ពុជា ហ៊ឺ ទៀងគីមហុង ផង​ដែរ។ តាម​ការ​បញ្ជាក់​ក្នុង​កម្មវិធី America’s Got Talent រដូវ​កាល​ទី​៩ កុមារ​អាមេរិក​ម្នាក់​នោះ ឈ្មោះ Adrian Ramoff អាយុ ៩​ឆ្នាំ បាន​ផ្លោះ​ទៅ​រហូត​ដល់​ថ្នាក់​ទី​៨។ ជាង​នេះ​ទៅ​ទៀត Adrian Ramoff បញ្ជាក់​ប្រាប់​គណៈកម្មការ​ក្នុង​កម្មវិធី​នោះ​ថា ក្រោយ​បញ្ចប់​ថ្នាក់​ទី​៨ រូប​គេ​មិន​ចូលរៀន​ថ្នាក់​ទី​៩ នោះ​ទេ ដោយ​នឹង​ផ្លោះ​ទៅ​រៀន​ថ្នាក់​ទី​១០ តែ​ម្ដង។ ក្រៅ​ពី​សមត្ថភាព​ពិសេស​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ Adrian Ramoff ក៏​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​លេង​ព្យ៉ាណូ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង៤ ក្នុង​កម្មវិធី​នោះ ឆ្លើយ YES ទាំង​៤​នាក់។







Adrian Ramoff ក្នុង​ពេល​សម្ដែង​ក្នុង​កម្មវិធី America’s Got Talent

ក្រោយ​បញ្ចប់​ការ​សម្ដែង​នៅ​ក្នុង​កម្មវិធី​នោះ គណៈកម្មការ​ម្នាក់ ឈ្មោះ Howie Mandel បាន​លើក​សរសើរ​ថា ​នៅ​អាមេរិក​វិញ​មាន Adrian Ramoff ៕
ទោះជាយ៉ាងណាយើងមិនអាចធ្វើការប្រៀបធៀបសម្ថតភាពរបស់អ្នកទាំងពីបានទេ។ ខ្មែរភ្លើស សូមជួនពរឲ្យកុមារទាំងពីជោគជ័យក្នុងជីវិតរបស់ខ្លួន។

សូមទស្សនាវីដេអូដូចតទៅ៖

ការសំដែងរបស់ Adrian Ramoff 



ហ៊ឺ ទៀងគីមហុង កំពុងដោះស្រាយអាំងតេក្រាល



ប្រភព៖ https://youtu.be/wGJ4SCuy3Ao​​​​          
 https://youtu.be/dHXXYocyLQw