កូនខ្មែរម្នាក់ទៀតហើយអស់ចារណាស់!!! សៀង ចន្ធា របស់កម្ពុជា ក្លាយជា...សូមជួយស៊ែលើកទឹកចិត្តគាត់ម្នាក់មួយមកវា​មិនអស់ថ្មទេ


ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៥ឆ្នាំ កីឡាករ សៀង ចន្ធា បានក្លាយជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្ដិការណ៍ពានរង្វាន់ AFF U15 Championship ឆ្នាំ២០១៧។
ថ្វីបើក្រុមកម្ពុជាធ្លាក់ចេញពីពានរង្វាន់នេះក៏ដោយ កីឡាករ សៀង ចន្ធា បានឈរកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីគូប្រជែងច្រើនជាងគេ ដោយខ្សែប្រយុទ្ធរូបនេះ រកបាន ៥គ្រាប់ម្នាក់ឯង អំឡុងពេលក្រុម U-15កម្ពុជា ចាញ់វៀតណាម ២-១(រកបាន ១គ្រាប់), ឈ្នះហ្វីលីពីន ៤-០(រកបាន ៣គ្រាប់) និង ១គ្រាប់ទៀត រកបានពេលកម្ពុជា ឈ្នះទីម័រ ១-០ ។ 

កីឡាករដែលស៊ុតបញ្ចូលទីតាមពីក្រោយនោះមានដូចជា កីឡាករថៃ Suphanat Mueanta ដែលរកបាន៤គ្រាប់ ខណៈ Chony Wenpaserth របស់ U15ឡាវ រកបាន៤គ្រាប់ដែរ ស្របពេលដែលកីឡាករអូស្ត្រាលី Noah Botic, កីឡាករម៉ាឡេស៊ី Muhammad Amirul Ashrafiq Hanifah និងកីឡាករវៀតណាម Nguyen Ba Duong រកបានម្នាក់៣គ្រាប់។
ក្រៅពីនេះ មាន កីឡាករអូស្ត្រាលី៧នាក់, កីឡាករវៀតណាម៥នាក់ និងម៉ាឡេស៊ីម្នាក់ ដែលរកបាន២គ្រាប់រៀងខ្លួន ស្មើ ប៊ុនធឿន ប៊ុណ្ណារ៉ុង របស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់នេះបានរកឃើញជើងឯកហើយកាលពីយប់មិញ គឺក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៥ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិថៃអាយុក្រោម១៥ឆ្នាំ ដោយបាល់កាត់សេចក្ដីប៉េណាល់ទីក្រោមលទ្ធផល ៤-២៕   
ប្រភព៖ https://www.khmerload.com/news/64389