តើអ្នកដឹងទេថា រសជាតិការ៉េមដែលអ្នកតែងតែកម្ម៉ង់ញ៉ាំជាប្រចាំអាចបង្ហាញពីអត្តចរិតរបស់អ្នកបាន។ តោះសាកអានចំនុចខាងក្រោមទៅមើលថា តើរសជាតិទាំងនោះមានន័យ និងឆ្លុះបញ្ចាំងពីអ្វីខ្លះ?
១. រសជាតិវ៉ាន់នីឡា៖អ្នកចូលចិត្តញ៉ាំរសជាតិវ៉ាន់នីឡាជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមអំពើចិត្ត និងចូលចិត្តផ្សងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ពួកគេជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍ចេញមកក្រៅអោយគេដឹង ហើយភាគច្រើនជាមនុស្សជោគជ័យក្នុងរឿងស្នេហា។
២. រសជាតិស្ត្រូប័រី៖អ្នកចូលចិត្តញ៉ាំរសជាតិស្ត្រូប័រីជាមនុស្សមានភាពអត់ធ្មត់ខ្ពស់ មានការលះបង់ និងជាមនុស្សមិនសូវចេះនិយាយច្រើនទេ។ ពួកគេជាមនុស្សច្បាស់លាស់ និងគិតគូរវែងឆ្ងាយ។
៣. រសជាតិសូកូឡា៖អ្នកចូលចិត្តញ៉ាំរសជាតិសូកូឡាជាមនុស្សដែលចូលចិត្តញ៉ែញ៉ង និងមានមន្តស្នេហ៍ខ្លាំង។ អ្នកទាំងនោះមានភាពទាក់ទាញ រស់រវើក និងចូលចិត្តញិះញ៉ក់ច្រើនដែរ។
៤. រសជាតិចម្រុះឥន្ទធនូ៖អ្នកចូលចិត្តញ៉ាំរសជាតិចម្រុះឥន្ទធនូជាមនុស្សមានភាពស្រស់ស្រាយ និងចូលចិត្តធ្វើអោយអ្នកដទៃជុំវិញខ្លួនសប្បាយរីករាយ។ ពួកគេជាមនុស្សមានការវិភាគខ្ពស់ និងមានការសម្រេចចិត្តត្រឹមត្រូវមុនធ្វើអ្វីមួយ។
៥. រសជាតិកាហ្វេ៖អ្នកចូលចិត្តញ៉ាំរសជាតិកាហ្វេជាមនុស្សចូលចិត្តធ្វើអោយជីវិតខ្លួនឯងរីករាយជានិច្ច។ ពួកគេមិនសូវគិតគូរពីអនាគតទេ ភាគច្រើនចូលចិត្តរស់នៅជាមួយអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន និងចូលចិត្តភាពរ៉ូមេនទិកក្នុងសេចក្តីស្នេហា៕
ប្រភព៖ businesskh
តំណរ ៖ http://businesskh.com/archives/68213
