ហ្វីលីពីន៖ ការប្រើប្រាស់ហឹង្សា វាយធ្វើបាបរំលោភបំពានលើកុមារ គឺជាបទឧក្រិដ្ឋដ៏អាក្រក់បំផុតមួយ។ កុមារដែលមិនទទួលបានការស្រឡាញ់ ការពារថែរក្សាគ្រប់គ្រាន់ ហើយតែងជួបប្រទះនូវការធ្វើបាបផ្លូវកាយនិងចិត្តនោះ ពួកគេអាចនឹងប្រឈមមុខនឹងការមានបញ្ហាផ្លូវចិត្តខ្ពស់។ ជារឿយៗគ្មានការព្យាបាលណាអាចលុបបំបាត់ចោលនូវភាពភ័យរន្ធត់ដែលដក់ជាប់ក្នុងចិត្តជនរងគ្រោះ ក្រោយពីធ្លាប់មានបទពិសោធន៍ទទួលរងនូវការរំលោភបំពានធ្ងន់ធ្ងរនោះទេ។ កាលពីពេលថ្មីៗនេះ រឿងរ៉ាវក្មេងប្រុសមួយរូបដែលទទួលរងនូវការធ្វើបាបលើរាងកាយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ដើម្បីការពារកុមារពីការធ្វើបាបឬគ្រោះថ្នាក់ផ្សេងទៀត អត្តសញ្ញាណរបស់ក្មេងរងគ្រោះមិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ។
ក្មេងប្រុសរូបនេះត្រូវបានប្រទះឃើញដោយអ្នកលេងអ៊ីនធើណិតមួយរូបនៅតាមផ្លូវទៅធ្វើការ។ ភ្លាមៗនោះ អ្នកលេងបណ្ដាញសង្គមរូបនេះក៏បានសម្គាល់ឃើញនូវស្នាមជាំ រួមនឹងស្នាមរបួសជាច្រើននៅលើមុខ ដៃ ជង្គង់ ក្មេងប្រុសដែលកំពុងអង្គុយលើកៅអី រីឯជើងទាំងសងខាងរបស់ក្មេងប្រុសរូបនេះត្រូវបានដាក់ច្រវាក់ជាប់ថែមទៀត។
ដោយហេតុថា ក្មេងប្រុសព្រមនិយាយស្ដីតែបន្តិចបន្តួចពេក ធ្វើឲ្យមានការពិបាកនឹងស្គាល់អត្តសញ្ញាណអ្នកដែលធ្វើទង្វើបែបនេះដាក់គេ ក៏ដូចជាមូលហេតុដែលគេត្រូវទទួលរងនូវអំពើនេះ ហើយតើអ្នកដែលធ្វើបាបក្មេងប្រុសមានបំណងអ្វីប្រាកដដែរ។ បើទោះជានៅពេលដែលអ្នកដែលបានចែករំលែករឿងរ៉ាវជួយយកដោះយកច្រវាក់ចេញពីជើងចេញក៏ដោយ ក៏ក្មេងប្រុសនៅតែបដិសេធមិនព្រមប្រាប់ថាមានរឿងអ្វីកើតចំពោះគេ។
ទោះជាយ៉ាងណានៅក្នុងវីដេអូបានបង្ហាញឲ្យឃើញបុរសមួយក្រុមជួយកាត់ច្រវាក់របស់ក្មេងប្រុស ហើយលែងគេឲ្យមានសេរីភាព។ ក្រោយពីរូបភាពនិងវីដេអូត្រូវបានបង្ហោះចែកចាយក្នងបណ្ដាញសង្គមមក អ្នកលេងបណ្ដាញសង្គមជាច្រើនបានចែករំលែកបន្ត ជាមួយនឹងការបញ្ចេញមតិខឹងសម្បារជាខ្លាំងចំពោះ អ្នកដែលដាច់ចិត្តធ្វើអំពើសាហាវបែបនេះដាក់ក្មេង៕
សូមទស្សនាវីដេអូ៖
ប្រភព៖ https://komsan.khmernotes.com/news/5039



