សូមជួយស៊ែបន្ទាន់!! ផ្លែរមានសម្លាប់មិត្តខ្ញុំដោយសារតែ….


នេះមិនមែនជារឿងរាវថ្មីនោះទេ។​ តែប្រហែលជាមានប្រិយមិត្តអ្នកអានជាច្រើនមិនបានដឹងថាគ្រាប់មានអាចសម្លាប់អ្នកបាន។ ខ្ញុំសូមលើកយកហេតុការណ៌មួយដែលបានកើតឡើង១០​ឆ្នាំមុន។ លោកតាម្មាក់ឈ្មោះ លីវ ឈាង អាយុ ប្រហែល ៦៥ ឆ្នាំ(មិនសូវច្បាស់) រស់នៅភូមិ អូរចារ្យ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពុងស្ពឺ។ លោកតា រស់នៅជាមួយកូនគាត់។





 ស្គាល់គាត់ច្បាស់ ព្រោះគាត់ជាអាចារវត្តពោធិម្រាល ស្រុក ខេត្ត ខាងលើ ហើយគាត់តែងតែទៅឃ្វៀលគោជាមួយខ្ញុំពីព្រោះផ្ទះខ្ញុំនិងផ្ទះគាត់នៅជិតគ្នា។ គាត់ជាមនុស្សគួរឲ្យគោរពនិងស្រឡាញ់ណាស់។ ថ្ងៃមួយកូនគាត់បានទិញផ្លែមានមកឲ្យគាត់ពិសារ ។ ពេលដែលគាត់ពិសារស្រាប់តែគាត់ស្លាក់គ្រាប់មាន។ ដោយសារតែជីវភាពក្រីក្ររ និងមិនដឹងពីរបៀបដោះស្រាយ រយះពេលបីថ្ងៃក្រោយមកគាត់ក៏ស្លាប់។ វាពិតជារឿងគួឲ្យសោកស្តាយមួយដែលខ្ញុំមិនអាចបំភ្លេចបានអស់មួយជីវិត។ ពេលខ្ញុំបរិភោគផ្លែរមានខ្ញុំតែងតែនឹងឃើញរឿងនេះ។
ដូចច្នេះសូមប្រិយមិត្តអ្នកអានទាំងអស់គួរមានការប្រុងប្រយ័ត្នសំរាប់កូនតូចៗរបស់អ្នកក៏ដូចជាសម្រាប់ខ្លួនអ្នកផ្ទាល់ ពេលបរិភោគផ្លែរមាន ព្រោះវាអាចសម្លាប់អ្នកបាន។
សូមអភ័យទោសរាល់កំហុសឆ្គងនានា សូមអរគុណ
រក្សាសិទ្ធិ៖ ខ្មែរភ្លើស