ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ កក្កដា នេះ មានការភ្ញាក់ផ្អើលមួយ ស្ថិតក្នុងសាលាបឋមសិក្សាវត្តត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈបុរសមិនគ្រប់ទឹកម្នាក់ បានជិះកង់ចូលទៅសាលាដើរអើតតាមបន្ទប់រៀន បន្ទាប់មកចែកប្រាក់ដល់សិស្សពេលចេញលេង ។
ពេលនោះ ដោយខ្លាចមានករណីចាប់នោះ សិស្សបានរត់ទៅប្រាប់នាយកសាលា និងគ្រូៗនៅទីនោះដេញចាប់ជនសង្ស័យ និងមានសមត្ថកិច្ចចុះដល់កន្លែងកើតហេតុផង ទើបដឹងថា បុរសជាមនុស្សមិនគ្រប់ទឹក ដើរដេកតាមវត្ត ស្ថិតក្នុងក្រុងប៉ោយប៉ែត ។
បើតាមលោកខេន ចៅ ជានាយកសាលាបឋមសិក្សាវត្តត្រាច បានប្រាប់សមត្ថកិច្ចថា ខណៈលោកកំពុងមើលរថយន្តចាក់ដីក្នុងសាលា ស្រាប់តែមានសិស្សៗរត់ទៅប្រាប់ថា មានជនសង្ស័យម្នាក់ទៅចែកប្រាក់សិស្ស ខ្លះបាន500រៀល ខ្លះ1000រៀល និងខ្លះបានរហូតដល់1500រៀល ។
ភ្លាមនោះ លោកនិងគ្រូៗក៏ទៅពិនិត្យមើល ស្រាប់តែជនសង្ស័យផ្តួលកង់ចោលរួច រត់ចូលទៅពួនក្នុងវត្តត្រាច ពេលព័ទ្ធចាប់បាន បែរជាសំពះអង្វរថា «កុំវាយខ្ញុំៗៗ» ។ យ៉ាងណាក៏ដោយ នេះក៏ជាវិធីការពារមួយល្អយ៉ាងប្រសើរ ចៀសវាង «គោបាត់ហើយទើបធ្វើរបងដែរ» ព្រោះកន្លងមក ដោយមានការលិចឪពីករណីចាប់សិស្ស ឬចាប់ក្មេងតាមបណ្តាខេត្ត ។
ដើម្បីការពារបញ្ហាខាងលើ កុំកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ស្រុកក្រុងពង្រឹងសុន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសសាលាតាមភូមិនៅបន្ទាត់ព្រំដែនគេឃើញមាននគរបាលការពារព្រំដែនសហការជាមួយកម្លាំងប្រជាការពារភូមិការពារសាលាគ្រប់ទីកន្លែង ហើយសមត្ថកិច្ចបញ្ជាក់ថា ជាបទបញ្ជារបស់មេបញ្ជាការវរៈ ពិសេសបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការខេត្តតែម្តង ។
សាលាបឋមសិក្សាវត្តត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈបុរសមិនគ្រប់ទឹកម្នាក់ បានជិះកង់ចូលទៅសាលាដើរអើតតាមបន្ទប់រៀន បន្ទាប់មកចែកប្រាក់ដល់សិស្សពេលចេញលេង
បើតាមលោកខេន ចៅ ជានាយកសាលាបឋមសិក្សាវត្តត្រាច បានប្រាប់សមត្ថកិច្ចថា ខណៈលោកកំពុងមើលរថយន្តចាក់ដីក្នុងសាលា ស្រាប់តែមានសិស្សៗរត់ទៅប្រាប់ថា មានជនសង្ស័យម្នាក់ទៅចែកប្រាក់សិស្ស ខ្លះបាន500រៀល ខ្លះ1000រៀល និងខ្លះបានរហូតដល់1500រៀល។ ភ្លាមនោះ លោកនិងគ្រូៗក៏ទៅពិនិត្យមើល ស្រាប់តែជនសង្ស័យផ្តួលកង់ចោលរួច រត់ចូលទៅពួនក្នុងវត្តត្រាច ពេលព័ទ្ធចាប់បាន បែរជាសំពះអង្វរថា «កុំវាយខ្ញុំៗៗ»
យ៉ាងណាក៏ដោយ នេះក៏ជាវិធីការពារមួយល្អយ៉ាងប្រសើរ ចៀសវាង «គោបាត់ហើយទើបធ្វើរបងដែរ» ព្រោះកន្លងមក ដោយមានការលិចឪពីករណីចាប់សិស្ស ឬចាប់ក្មេងតាមបណ្តាខេត្តដើម្បីការពារបញ្ហាខាងលើ កុំកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ស្រុកក្រុងពង្រឹងសុន្តិសុខសុវត្ថិភាពជូនពលរដ្ឋ
ប្រភព៖ កោះសន្តិភាព




