ក្រុមគ្រូពេទ្យឥណ្ឌាបានផ្តល់ និងជួយជីវិតថ្មីមួយទៀតដល់ទារកស្រីម្នាក់ដែលបានកើតមកមានក្បាលពីរ ហើយដែលក្បាលរបស់គេមួយទៀតបានដុះភ្ជាប់ទៅកាន់ផ្នែកនៃក្រពះរបស់នាង។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ JK Lone ទីក្រុងចៃពួរ នៃប្រទេសឥណ្ឌា បានគ្រប់គ្រងស្ថានការ និងធ្វើការវះកាត់យ៉ាងលំបាកអស់រយះពេល ៤ ម៉ោង ដើម្បីយកចេញចំណែកលើសនៃក្បាលភ្លោះប៉ារ៉ាស៊ីតទីពីររបស់ទារកនេះ។
ក្រុមគ្រូពេទ្យបានប្រាប់ឲ្យដឹងថា:ទារកស្រីម្នាក់នេះអាចនឹងជួបគ្រោះថ្នាក់ ព្រោះក្បាលទីពីររបស់គេបានកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម និងបង្អាក់នាងពីការទទួលសារធាតុចិញ្ចឹមសំខាន់ៗ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍ ដើម្បីឲ្យនាងមានសុខភាព និងលូតលាស់បានល្អ។ ក្បាលទីពីរបស់នាងគឺកើតមកដោយគ្មានត្រចៀក និងភ្នែក ដោយសារតែវាគ្រាន់តែជាសេរីរាង្គអភិវឌ្ឍលើស ហើយវាស្រដៀងនឹងទារកដែលកើតមកមានដៃទីបីរដែរ។
ម្តាយរបស់ទារកក្បាលពីរនេះបានប្រាប់ពីបញ្ហាមុខពេលនាងផ្តល់កំណើតឲ្យកូនរបស់នាងថា:គាត់ថាខ្លួនបានប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យ Ram Snehi, ក្នុងទីក្រុង Jahazpur បន្ទាប់ពីមានអារម្មណ៍ថាមានការឈឺចាប់ក្នុងអំឡុងពេលដែលនាងមានផ្ទៃពោះ។ នាងថាគ្រូពេទ្យបានប្រាប់នាងថា នាងមានកូនភ្លោះ ប៉ុន្តែមិននឹកស្មានថាវាជាមេរោគប៉ារ៉ាស៊ីតឡើយ។
ប្រភព៖ taprumdaily




