ជួយស៊ែរដាស់តឿនគ្នាផង! នេះគឺជារូបនាយករងសាលា GOLDEN BRIDGE ដែលចាប់ខ្លួនពីបទឧក្រិដ្ឋកម្មផ្លូវភេទ លើកុមារអាយុ៥ឆ្នាំ
update: នេះជារូបបុរសជនជាតិអង់គ្លេសឈ្មោះ Mark Smith អាយុ៣៩ឆ្នាំ ជានាយករងសាលារៀនអន្តរជាតិ Golden Bridge ដែលត្រូវចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រទី២១ ខែកក្កដា ឆ្នាំ២០១៧ ពីបទឧក្រិដ្ឋកម្មផ្លូវភេទលើកុមារកម្ពុជាអាយុ៥ឆ្នាំ ហើយដែលជាសិស្សនៅសាលានោះផងដែរ។ មើលមុខទៅបងប្អូន ព្រោះបងប្អូនសុំឱ្យបង្ហោះរូបតាំងពីព្រឹកមិញ!! FB: Child Helpline Cambodia
ភ្នំពេញ ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ នៅពីល្ងាចថ្ងៃទី២១ កក្កដា ២០១៧ នេះបានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្សសាលា អាយុទើប៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអោយដឹងនៅមុននេះបន្ដិចថា ជនបរទេសដែលជាគ្រូបង្រៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ Mark Andrew Smith ជនសង្ស័យជានាយករងសាលាថ្លៃកប់ពពក ត្រូវបានចាប់ខ្លូនខណៈពេលចេញពីសាលារៀន ហើយបច្ចុប្បន្នកំពុង ស្ថិតក្រោមការសួរនាំ ។
ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ។
បើទោះបីឪពុកម្ដាយក្មេងស្រីរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងនោះ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវហើយឈានទៅដល់ការចាប់ខ្លួន ខណៈដែលព័ត៌មាននេះ បានសាយភាយ និងកក្រើកពេញបណ្ដាញសង្គម ហ្វេសប៊ុក ហើយម្នាក់ៗចង់ដឹងឈ្មោះសាលាថា ជាសាលារៀនមួយណា ការពិតសាលាអន្ដរជាតិ GOLDEN BRIDGE International School ។ សូមស្តាប់ការរៀបរាប់របស់ស្ត្រីម្នាក់ពីហេតុការណ៍នេះ ៖
សូមទស្សនាវីដេអូ៖
ប្រភព៖ https://khmersocial.net/2017/07/4136.html/






