ហេតុការណ៍ក្រុមកម្មការិនី
ពុលក្រសាំង និងសណ្តែកគួ បង្កឲ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧
ក្រុមកម្មការិនីចំនួន៨នាក់ បាននាំគ្នាទិញក្រសាំងបុកសណ្តែកគួហូបជាមួយបាយ
មុនចូលធ្វើការស្រាប់ពុលចុកពោះរាគក្អួត
រហូតដល់ខាងរោងចក្រយករថយន្តដឹកទៅសង្គ្រោះ
ឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
តាមរយះការសាកសួរជនរងគ្រោះបានឲ្យដឹងថា
ការពុលនេះអាចបណ្តាលមកពី សារជាតិគីមីដែលនូវជាប់នឹងសណ្តែកគួរ ឬក៏មកពីក្រសាំងដែលប្រភេទដែលគេមិនបរិភោគ។
ព័ត៌មាននោះត្រូវបានផ្សព្វផ្សាយយ៉ាងក៍ក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។
មានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិផ្សេង ។ អ្នកលេងហ្វេសប៊ុក ឈ្មោះ Theary Roth បានសរសេរថា៖ ខ្ញុំញាំតាំងពីតូចៗមកមិនឃើញមានបញ្ហាអីផង
ប្រហែលជាមកពីសណ្ដែកគួមានជាតិគីមីច្រើនទេដឹង?ការពារក៍ល្អដែរបងប្អូនព្រោះឥលូវជាតិគីមីហូរចូលដូចទឹកចឹងយើងពិបាកសន្ដិដ្ឋានដែរ!
មុនហូបគួរតែត្រាំទឹកអំបិលអោយបានយូរទៅចាំហូប!ការពារប្រសើរជាងព្យាបាល! ។
អ្នកលេងហ្វេសប៊ុក ម្នាក់ទៀតឈ្មោះ Chanthy Huoy ដែលត្រូវជាមិត្តភ័ក្ររបស់ជនរងគ្រោះបានសរសរថា ខ្ងុំគិតថាពុលក្រសាំងច្រើនជាងព្រោះថាក្រសាំងខ្លះពុល
មិត្ដភក្ដរបស់ខ្ងុំទើបជា ពុកគ្នាជិត10នាក់មិត្ដខ្ងុំញាំតិចផងអស់សារ៉ូម២កំប្លោក។
មតិភាគច្រើនថាពុលនោះគឺបណ្តាលមកពីក្រសាំង ឯមតិខ្លះទៀតថាមកពីសណ្តែកគួរមានសារជាតិគីមី។
មិនថាដោយសារសណ្តែកគួឬដោយសារក្រសាំងទេ
សូមបងប្អូនពិចារណាមុននឹងធ្វើការបរិភោគ។
ព្រោះដោយសារតែសព្វថ្ងៃនេះបន្លែរភាគច្រើនសម្បូរសារជាតិគីមី។
សូមឲ្យបងប្អូនមានសុខភាពល្អ……







