សូមជួយស៊ែដើម្បីលើកទឹកចិត្តពួកគាត់ផង !!! ហ៊ឺ ទៀងគីមហុង និង Yasha Asley


ថ្ងៃនេះខ្មែរភ្លើសសូមលើកយកមកបង្ហាញសមត្ថភាព កុមារឆ្លាតវៃ២រូបដែលកំពុងតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនទូរទៅ៖

១. ហ៊ឺ ទៀងគីមហុង 

ទៀងគីមហុងជាជនជាតិខ្មែរមាន​អាយុ​ទើប​តែ ៧​ឆ្នាំ ប៉ុន្ដែ​បាន​ផ្លោះ​ទៅ​រៀន​រហូត​ដល់​ថ្នាក់​ទី៨។
កុមារា ហ៊ឺ ទៀងគីមហុង មាន​សមត្ថភាព​ពិសេស​យល់​ដឹង​លើ​ភាសាខ្មែរ និង​គណិតវិទ្យា។ គីម​ហុង មាន​សមត្ថភាព​ពិសេស​ចេះ​អាន​អក្សរ និង​រៀប​អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​ចាប់​តាំង​ពី​អាយុ​ជាង ២​ឆ្នាំ​មក​ម្ល៉េះ។ ជាង​នេះ​ទៅ​ទៀត កុមារ គីមហុង មាន​សមត្ថភាព​ដោះស្រាយ​លំហាត់​គណិតវិទ្យា​រហូត​ដល់​ថ្នាក់​ទី១២។







២. Yasha Asley
ក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ ត្រូវគេជឿថាជាមនុស្សខួរក្បាលពូកែចងចាំបំផុតក្នុងចំណោមប្រជាជនទាំងអស់ ព្រោះត្រូវបានសាកលវិទ្យាល័យមួយជួលឱ្យទៅបង្រៀនគណិតវិទ្យាដល់ក្រុមនិស្សិត ។




Yasha Asley មានអាយុ ១៤ ឆ្នាំ ត្រូវបានសាកលវិទ្យាល័យ University of Leicester ហៅឱ្យមកបង្រៀនសិស្សធំៗ ខណៈពេលកំពុងរៀនថ្នាក់បរិញ្ញាបត្រនៅឡើយ ។ Yasha ត្រូវបានគេសម្ភាស និង ផ្ដល់ការងារឱ្យចាប់តាំងពីនៅអាយុ ១៣ ឆ្នាំ ដោយយកឈ្នះបេក្ខជនដាក់ពាក្យជាមនុស្សធំៗជាច្រើននាក់ផ្សេងទៀត ។ បន្ទាប់ពី Yasha ជាប់សម្ភាស អ្នកគ្រប់គ្រងត្រូវធ្វើពាក្យស្នើសុំដល់ក្រុមប្រឹក្សានៅទីក្រុង Leicester ទៀត ដើម្បីទទួលការអនុញ្ញាតពិសេសឱ្យធ្វើការ ព្រោះគេនៅក្មេងពេក ។ Yasha បានក្លាយជានិស្សិតក្មេងបំផុត ហើយជាបុគ្គលិកប្រចាំសាលាក្មេងបំផុតមិនធ្លាប់មានពីមុនមក ។
Yasha និយាយទាំងរំភើបរីករាយថា “ការបង្រៀននៅទីនេះ គឺជារឿងល្អបំផុតសម្រាប់ជីវិតរបស់ខ្ញុំក្នុងឆ្នាំនេះ ។ ខ្ញុំស្រឡាញ់ការចូលរៀនថ្នាក់សាកលវិទ្យាល័យ និង ស្រឡាញ់ការងារថ្មីរបស់ខ្ញុំដែលអាចជួយសិស្សជាច្រើនទៀតផង ។ “Yasha ត្រូវបានគេដាក់ឈ្មោះជាមនុស្សខួរក្បាលម៉ាស៊ីនគិតលេខ ឬ Human Calculator ។ ឆ្នាំនេះជាឆ្នាំបញ្ចប់ការសិក្សា ហើយគេគ្រោងបន្តថ្នាក់បណ្ឌិត (Phd) ថែមទៀត ក្រោយបញ្ចប់វគ្គផ្សេងៗ ។
ក្មេងប្រុសដ៏មានទេពកោសល្យខាងលើ បានចូលរៀនថ្នាក់បឋមសិក្សា មុនពេលគេឈ្នះការប្រកួតចូលរៀនគណិតវិទ្យានៅសាកលវិទ្យាល័យពេលអាយុ ១២ ឆ្នាំ ក្នុងឆ្នាំ ២០១៤ ។ Yasha ជាក្មេងដំបូងគេក្នុងលោកដែលទទួលបាននិទ្ទេស A ផ្នែកគណិតវិទ្យា ជាមួយពិន្ទុ ១០០% និង ៩៩% នៃ ២ វិញ្ញាសាក្នុងចំណោមទាំង ៦ កាលពីអាយុ ៨ ឆ្នាំ ។
លើសពីនេះ Yasha បានជាប់និទ្ទេស A ផ្នែកគណិតវិទ្យា និង ស្ថិតិកាលអាយុ ៩ និង ១០ ឆ្នាំ ។ Yasha បានបញ្ចប់ថ្នាក់បឋមសិក្សានៅអាយុ ៦ ឆ្នាំ និង ផ្លោះចូលរៀនថ្នាក់សាកលវិទ្យាល័យតែម្ដង




ប្រភព៖ http://www.dailymail.co.uk/femail/article-4331048/Child-genius-university-s-youngest-employee.html