ចំរៀង និងតន្រ្តី គឺជាទម្រង់នៃសិល្បៈមួយប្រភេទដែលមានឥទ្ធិពលដោយផ្ទាល់ទៅនឹងសោតវិញ្ញាណរបស់មនុស្ស ធ្វើអោយមនុស្សបាត់ភាពស្មុកស្មាញនិងព្យាបាលជម្ងឺស្តេសគ្រប់ប្រភេទក្នុងពេលដ៏ខ្លី។ ដោយសារបច្ចេកវិទ្យាជឿនលឿននៃបណ្តាញអ៊ិនធឺណិត ដែលបានគ្រប់ដណ្តប់នៅស្ទើរតែពាសពេញពិភពលោកទៅហើយនោះ បទចំរៀងគឺរឹងរឹតតែមានភាពងាយស្រួលនៅក្នុងការបើកស្តាប់តាមរយៈវ៉េបសាយ Youtube នៅគ្រប់ពេលនិងគ្រប់ទីកន្លែងដែលចង់ដោយគ្រាន់តែភ្ជាប់ទៅកាន់បណ្តាញអ៊ិនធឺណិតតែប៉ុន្នោះ។
មានមនុស្សមួយចំនួនប្រើប្រាស់ពេលវេលារបស់ខ្លួននៅក្នុងការ បង្កើតស្នាដៃចម្រៀងជាច្រើនដាក់ចូលទៅក្នុងវ៉េបសាយ Youtube ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ក៏ដូចជាកសាងភាពល្បីល្បាញរបស់ខ្លួននៅក្នុងវិស្ស័យសិល្បៈចម្រៀងបានដោយខ្លួនឯង និងមិនត្រូវបានគិតថ្លៃឡើយ។ ក្នុងទស្សវត្សន៍ចុងក្រោយនេះ វិស្ស័យសិល្បៈចំរៀងបានរីកដុះដាលយ៉ាងខ្លាំងដែលធ្វើអោយមានការប្រកូតប្រជែងនូវចំនួនអ្នកទស្សនាដ៏ច្រើនលើសលុប។
ខាងក្រោមនេះគឺជាចំរៀងទាំង ១០ នៅលើវ៉េបសាយ Youtube ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោកនាឆ្នាំ ២០១៧ នេះ
10. បទ Major Lazer & DJ Snake – Lean On មានអ្នកទស្សនា 2,020,287,561 ដង
9. បទ Enrique Iglesias – Bailando (Español) ft. មានអ្នកទស្សនា 2,095,234,419 ដង
8. បទ Taylor Swift – Shake It Off មានអ្នកទស្សនា 2,117,621,075 ដង
7. បទ Hello – Adele មានអ្នកទស្សនា 1,959,886,187 ដង
6. បទ Маша и Медведь (Masha and The Bear) មានអ្នកទស្សនា 2,132,382,058 ដង
5. បទ Taylor Swift – Blank Space មានអ្នកទស្សនា 2,047,697,264 ដង
4. បទ Mark Ronson – Uptown Funk ft. មានអ្នកទស្សនា 2,419,077,931 ដង
3. បទ Justin Bieber – Sorry មានអ្នកទស្សនា 2,489,193,067 ដង
2. បទ Wiz Khalifa – See You Again ft. មានអ្នកទស្សនា 2,717,225,064 ដង
1. បទ PSY – Gangnam Style មានអ្នកទស្សនា 2,838,549,795 ដង
ប្រភព ៖entertainment-and-knowledge
តំណរ ៖ http://entertainment-and-knowledge.com/2017/07/02/1231-%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%81%E1%9E%A2%E1%9E%BC%E1%9E%9A%E1%9E%91%E1%9E%B6%E1%9F%86%E1%9E%84-%E1%9F%A1%E1%9F%A0-%E1%9E%93%E1%9F%85%E1%9E%9B%E1%9E%BE-youtube-%E1%9E%8A%E1%9F%82%E1%9E%9B/
